លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញចូលរួមពិធីលៀងសាយភោជន៍ ដែលរៀបចំជូនដោយឯកឧត្តម អនុប្រធានរដ្ឋសភាវៀតណាម
ភ្នំពេញ៖ គណៈប្រតិភូក្រុមមិត្តភាពសភាកម្ពុជាដឹកនាំដោយលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម និងជាប្រធានក្រុមមិត្តភាពសភាកម្ពុជា-វៀតណាម នាយប់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២ បានអញ្ជើញចូលរួមពិធីលៀងសាយភោជន៍ ដែលរៀបចំជូនដោយឯកឧត្តម ង្វៀន ឌឹក ហាយ អនុប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងជាប្រធានក្រុមមិត្តភាពវៀតណាម-កម្ពុជា នៅសណ្ឋាគារNalod Da Nang ទីក្រុងដាណាង ខេត្តក្វាងណាម នៃសាធារណរដ្ឋសង្គមនិយមវៀតណាម៕