គណៈប្រតិភូក្រុមមិត្តភាពសភាកម្ពុជា ដឹកនាំដោយលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញចូលជួបសម្តែងការគួរសមអនុប្រធានរដ្ឋសភាវៀតណាម
ភ្នំពេញ៖ គណៈប្រតិភូក្រុមមិត្តភាពសភានៃព្រះរាជាណាចក្រកម្ពុជាជាមួយរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានសមាគមមិត្តភាព កម្ពុជា-វៀតណាម និងជាប្រធានក្រុមមិត្តភាពសភា កម្ពុជា-វៀតណាម នាល្ងាចថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២ បានអញ្ជើញចូលជួបសម្តែងការគួរសមឯកឧត្តម ង្វៀន ឌឹកងាយ អនុប្រធានរដ្ឋសភាវៀតណាម និងជាប្រធានក្រុមមិត្តភាពវៀតណាម-កម្ពុជា ក្នុងឱកាសដែលលោកជំទាវដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចការងារនៅទីក្រុងដាណាង ខេត្តក្វាងណាម នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២៕