គណៈប្រតិភូគណៈកម្មការទី៥ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយអាជ្ញាធស្រុកអូរយ៉ាដាវ និងអាជ្ញារច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ាដាវ ខេត្តរតនគិរី
ភ្នំពេញ៖ នៅទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ាដាវ ស្ថិតនៅក្នុងស្រុកអូរយ៉ាដាវ ខេត្តរតនគិរី គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃព្រឹទ្ធសភា (គណៈកម្មការទី៥) ដឹកនាំដោយឯកឧត្តម ឈិត គឹមយាត អនុប្រធានគណៈកម្មការ អមដំណើរដោយឯកឧត្តមអភិបាលរង នៃគណៈអភិបាលខេត្តរតនគិរី នាព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ បានអញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារជាមួយនឹងអាជ្ញាធរស្រុក និងអាជ្ញាធរប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ាដាវ ដឹកនាំដោយលោក ហេងប៊ុន្នី អភិបាលស្រុកអូរយ៉ាដាវ ដើម្បីឈ្វេងយល់អំពីសកម្មភាពការងារទូទៅរបស់ស្រុក ការគ្រប់គ្រងច្រកទ្វារព្រំដែនអន្តរជាតិ ការអនុវត្តច្បាប់អន្តោប្រវេសន៍ ការគ្រប់គ្រងជនបរទេសឆ្លងដែន ការអភិវឌ្ឍលើវិស័យនានា ព្រមទាំងបានចុះពិនិត្យមើលសកម្មភាពចេញ-ចូលរបស់ភ្ញៀវជាតិ អន្តរជាតិ និងការប្រកបអាជីវកម្មរបស់ប្រជាពលរដ្ឋនៅតាមច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ាដាវ៕