លោកពូទីនកំណត់គោលដៅសំខាន់របស់រុស្ស៊ី
រុស្សី÷ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានថ្លែងកាលពីថ្ងៃអាទិត្យថា ទីក្រុងមូស្គូកំពុងស្វែងរកការប្រមូលផ្តុំប្រជាជនរុស្ស៊ី ដែលផ្ទុយពីលោកខាងលិច ដែលតែងតែព្យាយាមរុះរើប្រទេស។
ថ្លែងទៅកាន់ប៉ុស្តិ៍ទូរទស្សន៍ Russia-១ មេដឹកនាំរុស្ស៊ីបានចង្អុលបង្ហាញថា ទោះបីជាទីក្រុងមូស្គូព្យាយាមដោះស្រាយជម្លោះដែលកំពុងកើតមានទាំងអស់ជាមួយលោកខាងលិចដោយសន្តិវិធីក៏ដោយ ក៏សមភាគីមួយចំនួននៅលើឆាកពិភពលោកតែងតែមានផែនការផ្សេងទៀត។យោងតាមលោក Putin វិបត្តិអ៊ុយក្រែនគឺជាលទ្ធផលនៃគោលនយោបាយរបស់ “គូប្រជែងភូមិសាស្ត្រនយោបាយ” របស់ទីក្រុងម៉ូស្គូ ដែលបានព្យាយាមបំបែកប្រទេសរុស្ស៊ី។