ឯកឧត្ដម ហ៊ុន ម៉ាណែត សរសើរថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃក្រុមការងារយុវជនប្រចាំអូស្ត្រាលី និងនូវែលសេទ្បង់ ដែលយកអស់កម្លាំងកាយចិត្ត ជួយដោះស្រាយការលំបាកផ្សេងៗ របស់និស្សិតខ្មែរ ដែលទៅរៀនសូត្រនៅទីនោះ
ភ្នំពេញ៖ ក្នុងពិធីសំណេះសំណាល និងជួបជុំជាមួយមហាគ្រួសារខ្មែរ រស់នៅប្រទេសអូស្រ្តាលី និងនូវែលសេឡង់ នាថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងកោតសរសើរចំពោះថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃក្រុមការងារយុវជនប្រចាំប្រទេសអូស្ត្រាលី និងនូវែលសេទ្បង់ ដែលបានយកអស់កម្លាំងកាយចិត្ត ជួយដោះស្រាយ ការលំបាកផ្សេងៗរបស់និស្សិតខ្មែរ ដែលទៅរៀនសូត្រនៅទីនោះ ។
ឯកឧត្ដមបណ្ឌិត ក៏បានកោតសរសើរចំពោះថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃក្រុមការងារយុវជនប្រចាំប្រទេសអូស្ត្រាលី និងនូវែលសេទ្បង់ ដែលបានយកអស់កម្លាំងកាយចិត្ត, ប្រាជ្ញាស្មារតី, ធនធាន, និងពេលវេលា ខិតខំប្រឹងប្រែងអនុវត្តតួនាទី និងភារកិច្ចប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់ ចាប់តាំងពីឆ្នាំ២០១៥ ហើយទោះបីក្នុងដំណាក់កាលរាតត្បាត នៃជំងឺកូវីដ-១៩ ក៏ក្រុមការងារបានរក្សានូវការផ្សារភ្ជាប់ ទំនាក់ទំនងជាប់ជាប្រចាំជាមួយ បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលរស់នៅក្នុងប្រទេសអូស្រ្តាលី និងនូវែលសេឡង់ ជាពិសេសការជួយដោះស្រាយ ការលំបាកផ្សេងៗរបស់និស្សិតខ្មែរ ដែលទៅរៀនសូត្រនៅទីនោះ ៕