ធ្វើដំណើរសូមប្រកាន់ខ្ជាប់នូវច្បាប់ចរាចរណ៍ជានិច្ច! គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២៥ ធ្នូ បណ្តាលឲ្យមនុស្សស្លាប់ម្នាក់ របួសធ្ងន់ ៨នាក់
ភ្នំពេញ៖ សូមធ្វើដំណើរប្រកាន់ខ្ជាប់នូវច្បាប់ចរាចរណ៍ជានិច្ច គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ បណ្តាលឲ្យមនុស្សស្លាប់ចំនួន ១នាក់ របួសធ្ងន់ចំនួន ៨នាក់(ស្រី១នាក់) និងរបួសស្រាលចំនួន ៣នាក់ ។
យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី២៥ ខែធ្នូ បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់និងរបួសចំនួន១២នាក់ កើតឡើងដោយសារការប៉ះទង្គិចគ្នាចំនួន៧លើក៕