សម្ដេចតេជោ ហ៊ុន សែន បង្ហើបថា ដើមឆ្នាំ២០២៣ សម្ដេចនឹងអញ្ជើញទស្សនកិច្ច នៅម៉ាឌីវ និងឡាវ
ភ្នំពេញ៖ ក្នុងពិធីបើកការដ្ឋានស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤១ នៅព្រឹកថ្ងៃចន្ទ ទី២៦ ខែធ្នូ ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហើបឲ្យដឹងថា នៅដើមឆ្នាំ២០២៣ខាងមុខនេះ សម្ដេចនឹងមានការអញ្ជើញ ទស្សនកិច្ចនៅប្រទេសម៉ាឌីវ និងឡាវ ។