ឯកឧត្តម ញ៉ែម សំអឿន ត្រូវបានតែងតាំងជាប្រធានគណៈកម្មាការស.ស.យ.ក. ខេត្តរតនគិរី
ភ្នំពេញ៖ ក្រោយពីការអានសេចក្តីសម្រេចទទួលស្គាល់ប្រធានគណៈកម្មាការស.ស.យ.ក. ខេត្តរតនគិរីដោយឯកឧត្តម ថង សាវុន សមាជិកអចិន្តៃ្រយ៍នៃគណៈកម្មាធិការកណ្តាលរួចមក ឯកឧត្តមហ៊ុន ម៉ានី ប្រធានស.ស.យ.ក. បានប្រគល់សេចក្តីសម្រេចជូនប្រធានគណៈកម្មាការស.ស.យ.ក. ខេត្តរតនគិរីជូនឯកឧត្តម ញ៉ែម សំអឿន។
ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម ញ៉ែម សំអឿន ប្រធាន ស.ស.យ.ក. ខេត្តរតនគិរី បានធ្វើការប្តេជ្ញាចិត្តក្នុងការលៈបង់ទាំងកម្លាំងកាយ និងកម្លាំងចិត្ត រួមទាំងពេលវេលា ក្នុងការបំពេញបេសសកម្មស.ស.យ.ក. ដោយគោរពតាមបទបញ្ជាផ្ទៃក្នុង គោរពប្រតិបិត្តនូវសរសស្តម្ភ និងបេសសកម្មស.ស.យ.ក. ថែរក្សាសាមគ្គីភាព ដើម្បីការអភិវឌ្ឍ និងលើកស្ទួយសង្គមជាតិ តាមរយៈការចូលរួមក្នុងការងារសង្គម និង មនុស្សធម៌ និងពង្រីក ពង្រឹងសកម្មភាពស.ស.យ.ក. ប្រកបដោយគុណធម៌ សីលធម៌ និងគុណតម្លៃបន្ថែមទៀត៕