ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា ចុះពិនិត្យមើលទីតាំងដីស្នើសុំកែសម្រួលព្រំប្រទល់តំបន់២ និងតំបន់៣នៃ តំបន់ទន្លេសាប ក្នុងភូមិសាស្ត្រស្រុកតាំងគោក
ភ្នំពេញ៖ ឯកឧត្ដមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ បានអញ្ជើញចុះពិនិត្យមើលទីតាំងដីស្នើសុំកែសម្រួលព្រំប្រទល់តំបន់២ និងតំបន់៣នៃតំបន់ទន្លេសាប ក្នុងភូមិសាស្ត្រស្រុកតាំងគោក ខេត្តកំពង់ធំ។
ក្នុងការចុះពិនិត្យនេះគេឃើញមានវត្តមានរបស់ ឯកឧត្ដមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅមន្ត្រីមួយចំនួនទៀត ផងដែរ៕