នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អញ្ជើញចូលរួមក្នុងពិធីប្រកាសមុខតំណែងប្រធានក្រុមប្រឹក្សានីតិកម្ម និងប្រធានរដ្ឋបាលសរុប នៃក្រុមប្រឹក្សានីតិកម្មក្រសួងមហាផ្ទៃ
ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃចន្ទ ៤ កើត ខែ បុស្ស ឆ្នាំ ខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែ ធ្នូ ឆ្នាំ ២០២២ បានអញ្ជើញចូលរួមក្នុងពិធីប្រកាសមុខតំណែងប្រធានក្រុមប្រឹក្សានីតិកម្ម និងប្រធានរដ្ឋបាលសរុប នៃក្រុមប្រឹក្សានីតិកម្មក្រសួងមហាផ្ទៃ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៕