**ក្រសួងបរិស្ថាន ពន្លឿនការដាក់ចេញ ការរៀបចំតំបន់ទេទឹកពុះជាអាទិភាព ស្របតាមអនុសាសន៍សម្តេចធិបតី**អភិបាលខេត្តកំពង់ចាម៖ រាជរដ្ឋាភិបាល បន្តកែទម្រង់ឱ្យសម្រេចបាននូវរដ្ឋបាលសាធារណៈមួយ ដែលមានសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងភាពស្អាតស្អំ**រដ្ឋមន្រ្តីការបទេសអ៉ីរ៉ង់ថា អាមេរិកត្រូវប្តូររបៀបធ្វើការ មុនពេលមានកិច្ចចរចាស្តីពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ**គណៈប្រតិភូជាន់ខ្ពស់អាមេរិក នឹងធ្វើទស្សនកិច្ចទៅកាន់កោះ Greenland ក្នុងសប្តាហ៍នេះ**ផ្លូវបេតុងមួយខ្សែ ស្ថិតនៅភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ គ្រោងនឹងដាក់ឱ្យប្រើប្រាស់នាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ**ឧត្តមសេនីយ៍ទោ គង់​ មនោ អញ្ជើញបើកវគ្គហ្វឹកហ្វីនបំប៉នជំនាញអន្តរាគមន៍ពិសេសរយៈពេលខ្លី**ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី អញ្ជើញប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ផែនការប្រតិបត្តិស្តីពីយន្តការជំរុញការចុះបញ្ជីក្នុងប្រព័ន្ធសន្តិសុខសង្គម ឆ្នាំ២០២៤-២០២៦”**លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចាត់ក្រុមការងារអាវុធហត្ថ យកអំណោយជូនដល់គ្រួសារដែលជួបគ្រោះអគ្គីភ័យ**ក្រសួងបរិស្ថាន រកឃើញមានផលប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋដោយសារការបញ្ចេញសំណល់រាវរបស់រោងចក្រកែច្នៃផ្លែឈើ នៅក្នុងស្រុករតនមណ្ឌល ខេត្តបាត់ដំបង**នាយករដ្ឋមន្ត្រីថ្មីរបស់កាណាដា លោក Mark Carney អំពាវនាវឱ្យមានការបោះឆ្នោតសកលមុនអាណត្តិ**នាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra កំពុងប្រឈមមុខនឹងញត្តិដកសេចក្ដីទុកចិត្តនៅក្នុងរដ្ឋសភា**ទេសរដ្ឋមន្ត្រី គន់ គីម កោតសរសើរ និងវាយតម្លៃខ្ពស់ដល់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយខេត្តរតនគិរីដែលបំពេញមុខនាទី របស់ខ្លួនបានល្អប្រសើរ ពេលមានហេតុការណ៍កើតឡើងខេត្តម្ចាស់ការ ចុះទៅដោះស្រាយបានភ្លាមៗ**រដ្ឋបាលខេត្តឧត្តរមានជ័យ រៀបចំពិធីក្រុងពាលី រៀបចំព្រឹត្តិការណ៍ “សង្ក្រាន្តឧត្តរ” ឆ្នាំ២០២៥**ប្រទេសចិន នឹងបន្តធ្វើសកលភាវូបនីយកម្មសេដ្ឋកិច្ច បើទោះបីជាមានការបែកបាក់ផ្នែកសេដ្ឋកិច្ចដោយសារលើភាពចលាចលពាណិជ្ជកម្មដែលបង្កឡើងដោយលោក ដូណាល់ ត្រាំក៏ដោយ**តុលាការធម្មនុញ្ញរបស់កូរ៉េខាងត្បូងបានកាត់ក្ដីឱ្យបញ្ឈប់ការចោទប្រកាន់លើលោកនាយករដ្ឋមន្រ្តី ហាន ដុកសូ**ប្រធានាធិបតីអ៊ុយក្រែន ទទួលស្គាល់ថា អ៊ុយក្រែន នឹងមិនអាចចូលរួមជាមួយអង្គការណាតូបានទេ**ឧត្តមសេនីយ៍ទោ ហួត សុធី ផ្តល់ថវិការសមាគមមិត្តនគរបាលជាតិកម្ពុជា ដល់ក្រុមគ្រួសារសមាជិកមរណភាព ប្រពន្ធសមាជិកមរណភាព និងសមាជិកជួបប្រធានសក្កិ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប**គណៈប្រតិភូអ៊ុយក្រែន និងសហរដ្ឋអាម៉េរិកបានជួបពិភាក្សា នូវសំណើដើម្បីការពាររោងចក្រថាមពល និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗពីការវាយប្រហារ**ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា ដឹកនាំគណៈប្រតិភូក្រសួងសុខាភិបាល ធ្វើដំណើរទស្សនកិច្ចទៅទីក្រុងហុងកុង ប្រទេសចិន**យន្តហោះចម្បាំងអ៊ីស្រាអែល បើកការវាយប្រហារតាមអាកាសនៅភាគខាងត្បូងតំបន់កាហ្សា បានសម្លាប់មេដឹកនាំនយោបាយជាន់ខ្ពស់របស់ក្រុមហាម៉ាស

មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ធំ ក្រើនរំលឹកដល់យោធិនគ្រប់រូប ត្រូវប្ដេជ្ញាចិត្តដាច់ខាតក្នុងការការពារសុខសន្តិភាព ជូនប្រជាជន ទោះបីក្នុងតម្លៃណាក៏ដោយ

ភ្នំពេញ៖ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ បានដំណើរការផ្សព្វផ្សាយសភាពការណ៍ថ្មីៗ ដែលកើតមានឡើងនៅក្នុងតំបន់​និង​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ និងផ្សព្វផ្សាយរៀនសូត្រខ្លឹមសារអប់រំចិត្តសាស្ត្រ ជូននាយទាហាន នាយទាហានរង និងពលទាហាន ចំណុះទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលពិធីនេះប្រព្រឹត្តទៅស្ថិតក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ធំ។

លោក ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការបំពេញភារកិច្ច​របស់​ថ្នាក់​ដឹកនាំ​គ្រប់​លំដាប់​ថ្នាក់​ មេបញ្ជាការ​គ្រប់​បណ្ដា​កងឯកភាព​ និង​បណ្តា​ការិយាល័យ​ ស្ថាប័ន​ចំណុះឲ្យបណ្ដាអង្គភាពនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែល​បាន​សម្រេច​តាម​ផែនការ​ និង​ភារកិច្ច​ដែល​ថ្នាក់​លើ​បាន​ប្រគល់​ជូន​ទទួលបាន​ជោគជ័យ​គួរ​ជាទី​មោទនៈ​ ​។

មេបញ្ជាការ បានលើកឡើងអំពីការអភិវឌ្ឍន៍រីកចម្រើន របស់ព្រះរាជាណាចក្រកម្ពុជា ក្រោមដំបូលសន្តិភាព ដែលដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលពេលនេះប្រជាជនកម្ពុជាមានសុខសន្តិភាពពេញលេញ និងកំពុងទទួលបាននូវការអភិវឌ្ឍរីកចម្រើន ហើយជាមួយនោះដែរកិតិស័ព្ទរបស់ព្រះរាជាណាចក្រកម្ពុជាយើង បានលេចត្រដែតត្រចះត្រចង់នៅលើឆាកអន្តរជាតិ។

លោក ឧត្តមសេនីយ៍ទោ សោម ស៊ុន បានក្រើនរំលឹកដល់យោធិនទាំងអស់ចំណុះឲ្យបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ត្រូវប្ដេជ្ញាចិត្តដាច់ខាត កំចាត់ចោលនូវរាល់ជនទាំងឡាយណា ដែលមានគោលបំណងធ្វើបដិវត្តន៍ពណ៌ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ទោះបីក្នុងតម្លៃណាក៏ដោយ ត្រូវការពារឲ្យបានសុខសន្តិភាពដែលយើងកំពុងមានដូចបច្ចុប្បន្ននេះ ឱ្យបន្តនៅគង់វង្សជារៀងរហូត ដេីម្បី​ឲ្យ​ប្រទេស​ជាតិ​យើង​មាន​ការ​អភិវឌ្ឍ​ន៍​រីកចម្រើន​រុងរឿង​បន្ថែម​ទៀត​ និង​សម្រាប់សេចក្តីសុខសាន្ត របស់កូនចៅយើងនៅជំនាន់ក្រោយៗទៀត​ ៕

អត្ថបទដែលជាប់ទាក់ទង