សម្ដេច ទៀ បាញ់ អញ្ជើញប្រគល់ប្រាក់រង្វាន់ របស់រាជរដ្ឋាភិបាល ជូនញរូបង្វឹក គ្រូជំនួយ កីឡាករ កីឡាការិនី ជ័យលាភីមេដាយមាស ប្រាក់និងសំរិទ្ធ ក្នុងការប្រកួតស៊ីហ្គេម លើកទី៣១ នៅវៀតណាម
ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីភាព ប្រគល់ប្រាក់រង្វាន់ របស់រាជរដ្ឋាភិបាល ជូនញរូបង្វឹក គ្រូជំនួយ កីឡាករ កីឡាការិនី ជ័យលាភីមេដាយមាស ប្រាក់និងសំរិទ្ធ ក្នុងការប្រកួតស៊ីហ្គេម លើកទី៣១ នៅវៀតណាម ។