បណ្ឌិត ហ៊ុន ម៉ាណែត ជូនពរនិស្សិតជ័យលាភី ទៅបន្តការសិក្សានៅអូស្រា្តលី និងនូវែលសេទ្បង់ ឲ្យសម្រេចជោគជ័យក្នុងការរៀនសូត្រ និងត្រលប់មករួមចំណែក អភិវឌ្ឍប្រទេសជាតិ ដែលកំពុងត្រូវការធនធានមនុស្ស
ភ្នំពេញ៖ ក្នុងពិធីសំណេះសំណាល និងជួបជុំជាមួយមហាគ្រួសារខ្មែររស់នៅអូស្រ្តាលី និងនូវែលសេឡង់ នាថ្ងៃទី២៥ ធ្នូ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានជូនពរដល់និស្សិតជ័យលាភី ដែលទទួលបានឱកាសក្នុងការ បន្តការសិក្សានៅប្រទេសអូស្រា្តលី និងនូវែលសេទ្បង់ ឱ្យសម្រេចបាននូវជោគជ័យក្នុងការរៀនសូត្រ និងបានត្រលប់មកមាតុប្រទេសវិញដើម្បីចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ ដែលកំពុងត្រូវការធនធានមនុស្ស។
នាឱកាសនោះដែរ ឯកឧត្ដម ហ៊ុន ម៉ាណែត បានមានប្រសាសន៍ ផ្ដាំផ្ញើឲ្យនិស្សិត បន្តខិតខំសិក្សារៀនសូត្រ និងយកចិត្តទុកដាក់លើស្រាវជ្រាវ ដើម្បីឈានទៅចាប់យកជំនាញ និងចំណេះដឹងឱ្យបានច្បាស់លាស់ពិតប្រាកដ ដែលនេះគឺជាការកសាង នូវមូលដ្ឋានគ្រឹះមួយដ៏រឹងមាំ ដើម្បីសម្រេចបានជោគជ័យ ក្នុងការបំពេញមុខងារ តួនាទី និងភារកិច្ចនាពេលអនាគត។
ឯកឧត្ដមបណ្ឌិត បន្ថែមថា ទន្ទឹមនឹងនេះ ប្អូនៗ និងក្មួយៗជានិសិ្សត ក៏ត្រូវព្យាយាមស្វែងយល់ និងក្រេបយកនូវចំណេះដឹងអំពីវប្បធម៌, ប្រពៃណី, សង្គម និងអភិក្រមរបៀបរបបការងារ ព្រមជាមួយនឹងការបងើ្តតនូវ បណ្តាញទំនាក់ទំនងប្រទាក់ក្រទ្បារ វាងគ្រប់ជាតិសាសន៍ និងគ្រប់វិស័យនៅក្នុងប្រទេសដែលប្អូនៗ និងក្មួយៗ កំពុងរស់នៅ និងសិក្សារៀនសូត្រ ហើយជាពិសេសត្រូវប្រព្រឹត្តខ្លួនឱ្យ បានល្អស័ក្តិសមជាឯកអគ្គរាជទូត ដែលតំណាងឱ្យប្រទេសម្ពុជានៅលើឆាកអន្តរជាតិ ៕