**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

ក្រសួងបរិស្ថាន រៀបចំវគ្គបណ្តុះបណ្តាលស្តីពី ការបង្ការនិងការឆ្លើយតបទៅនឹងការកេងប្រវ័ញ្ច និងការរំលោភបំពានផ្លូវភេទ

 

ភ្នំពេញ៖ នាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្រ្ត ក្រសួងបរិស្ថាន ក្រោមកិច្ចសហការជាមួយ កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) បានរៀបចំវគ្គ បណ្តុះបណ្តាល ស្តីពីការបង្ការ និងការឆ្លើយតបទៅនឹងការកេងប្រវ័ញ្ច និងការរំលោភបំពានផ្លូវភេទ វគ្គបណ្តុះបណ្តាលនេះស្ថិតក្រោមអធិបតីភាព លោកជំទាវ ព្រំ សុភី អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងលោកស្រី Alissar Chaker តំណាងUNDP ប្រចាំប្រទេសកម្ពុជា និងកម្មវិធី CCCA3 ជាច្រើនរូប។

លោកស្រី Alissar Chaker បានលើកឡើងអំពីផលប៉ះពាល់នានាបណ្តាលមកពី ការកេងប្រវ័ញ្ច និងការរំលោភបំពានផ្លូវភេទ ចំពោះបញ្ហាផ្លូវចិត្តរបស់បុគ្គល ស្ថាប័ន និងផលិតភាពការងារ ជាដើម ហើយUNDP គាំទ្រ និងប្រកាន់ខ្ជាប់នូវគោលការណ៍លុបបំបាត់សកម្មភាពកេងប្រវ័ញ្ច និងការរំលោភបំពានផ្លូវភេទគ្រប់រូបភាព ជាពិសេសសម្រាប់ដៃគូនានារបស់ UNDP តាមរយៈការជំរុញសកម្មភាពផ្សព្វផ្សាយ និងវគ្គបណ្តុះបណ្តាលដើម្បីលើកកម្ពស់ចំណេះដឹងជាប្រចាំ អំពីបញ្ហានេះ។

ក្នុងឱកាសនោះលោកជំទាវ ព្រំ សូភី បានលើកឡើងថាក្រសួងបរិស្ថានយកចិត្តទុកដាក់ក្នុងការជំរុញការចូលរួមដោយស្មើភាពរវាងបុរស និងស្រ្តីចាប់ពីថ្នាក់ជាតិរហូតដល់ថ្នាក់ក្រោមជាតិ តាមរយៈផែនការ យុទ្ធសាស្រ្តបញ្រ្ជាបយេនឌ័រក្នុងវិស័យបរិស្ថាន ២០២១-២០២៥ ដោយផ្តោតលើយុទ្ធសាស្រ្តចំនួន៣ គឺ (១) ការលើកកម្ពស់សមត្ថភាពស្ថាប័ន (២) ការបង្កើនការយល់ដឹងរបស់អ្នកពាក់ព័ន្ធ ជាពិសេសស្រ្តី កុមារ សហគមន៍មូលដ្ឋាន មន្រ្តីឧទ្យាននុរក្សអំពីសិទ្ធ និងសមភាពយេនឌ័រ (៣) ការបង្កើនកិច្ចសហប្រតិបត្តិការ នានាក្នុងការចូលរួមរបស់អ្នកពាក់ព័ន្ធ។

លោកជំទាវ ព្រំ សុភី បានសង្កត់ធ្ងន់ថា ដោយសារប្រទេសជាតិ មានសុខសន្តិភាព និងការអភិវឌ្ឍទើប យើងអាចមានឱកាសក្នុងការយកចិត្តទុកដាក់លើបញ្ហាយេឌ័រ ការលើកកម្ពស់សិទ្ធ ការលុបបំបាត់ការរើសអើង និងការបៀតបបៀនគ្រប់រូបភាព។

លោកជំទាវស្នើឱ្យ UNDP ពង្រីកការគាំទ្រលើការបណ្តុះបណ្តាលនេះបន្ថែមទៀតចំពោះមន្រ្តីថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ជាពិសេសជនងាយរងគ្រោះ នៅតំបន់ការពារធម្មជាតិនានា។
វគ្គបណ្តុះបណ្តាលនេះ មានគោលបំណង ដើម្បី លើកកម្ពស់ការយល់ដឹង និងបង្ហាញអំពីយន្ត ការពាក់ព័ន្ធនានាក្នុងការបង្ការការកេងប្រវ័ញ្ច និងការរំលោភ បំពានផ្លូវភេទ សម្រាប់មន្រ្តីនាយកដ្ឋាន ប្រែប្រួលអាកាសធាតុ UNDP CCCA3 និងអ្នកពាក់ព័ន្ធ៕

អត្ថបទដែលជាប់ទាក់ទង