ត្រីរាជមានទង្ងន់ ៤៦គីឡូក្រាម ប្រវែង ១៥៧cm ត្រូវបានប្រលែងចូលក្នុង ទន្លេមេគង្គវិញ
ភ្នំពេញ៖ សង្កាត់រដ្ឋបាលជលផលស្រុក សហការជាមួយក្រុមការងារ វិទ្យាស្ថានស្រាវជ្រាវជលផលទឹកសាប ចុះធ្វើការបានពាក់ផ្លាកសញ្ញាសំគាល់ របស់ជំនាញជលផល លើត្រីរាជ ដែលអ្នកនេសាទចាប់បាន ដើម្បីដឹងពីដំណើរវិវត្តន៍របស់ត្រីរាជ ហើយចំពោះត្រីរាជដែលអ្នកនេសាទចាប់នោះ ត្រូវបានប្រលែងចូលទន្លេមេគង្គវិញផងដែរ ។ នេះបើតាមហ្វេសប៊ុក រដ្ឋបាលស្រុកខ្សាច់កណ្ដាល នៅថ្ងៃទី២៧ ធ្នូនេះ ។
គួរបញ្ជាក់ថា អ្នកនេសាទបានប្រើឧបករណ៌នេសាទ ចាប់បានត្រីរាជ មានទង្ងន់ 46kg ប្រវែង 157cm ស្ថិតនៅភូមិស្វាយអាត់លើ ឃុំ ព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។