អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រកាសឧបត្ថម្ភដល់កីឡាករ ធឿន ធារ៉ា និង ហ៊ុន កង ម្នាក់ដី១ឡូត៍នៅល្វាឯម
ភ្នំពេញ៖ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានប្រកាសឧបត្ថម្ភដល់កីឡាករប្រដាល់ក្បាច់គុនខ្មែរ ធឿន ធារ៉ា និង កីឡាករប្រដាល់ក្បាច់គុនខ្មែរ ហ៊ុន កង នូវដីឡូត៍ម្នាក់១ឡូត៍នៅ ល្វាឯម ។
តាមទំព័រហ្វេសប៊ុកផ្លូវការនៅព្រលប់ថ្ងៃទី ២៦ ខែ ធ្នូ ឆ្នាំ ២០២២ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបង្ហោះសារថា “ខ្ញុំមើលឃើញវីដេអូបងប្រុសជោគជ័យ គឺយំតាមបង អបអរសាទរបង ហើយក៏សុំ លើកទឹកចិត្តដល់បងប្រុស ដែលមិនទទួលជោគជ័យដូចគ្នា ទៅតស៊ូ រឹងមាំ ខ្ញុំសូមជូនម្នាក់1ឡូត៍ នៅល្វាឯម”។
អ្នកឧកញ៉ាបន្តថា មិនមែនថាជោគជ័យនិងបរាជ័យស្មើគ្នានោះទេ ក៏ប៉ុន្តែឃើញបងប្រុសបានទទួលការឧបត្ថម្ភ បានខ្លះហើយ។ ខ្ញុំមានរបស់បន្តិចបន្តួចនេះ ទុកជាអនុស្សាវរីយ៍សម្រាប់បងៗ។ បងប្អូនណាស្គាល់លេខគាត់ទាំងពីរនាក់ជួយផ្ដល់ឱ្យខ្ញុំផង ៕