**សម្តេចធិបតីប្រកាសថា ព្រែកជីកហ្វូណនតេជោនៅតែបន្តធ្វើ ដោយគ្មានការរាថយនោះឡើយ**សម្ដេចធិបតី ថ្លែងអំណរគុណដល់អ្នកបង្កើតមាតិកា និងប្រជាពលរដ្ឋ ដែលបានចូលរួមផ្សព្វផ្សាយពីសក្ដានុពលវិស័យទេសចរណ៍របស់កម្ពុជា**សម្ដេចធិបតី៖ កំពង់ផែទេសចរណ៍អន្តរជាតិកំពត នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សកម្មភាពសេដ្ឋកិច្ច-សង្គម**នាយករដ្ឋមន្ត្រីថៃ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា**អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនក្មេងទំនើងប្រុសស្រី ៨នាក់ជាបន្តបន្ទាប់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥**ព្រឹកនេះ! សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ កំពង់ផែទេសចរណ៍អន្តរជាតិកំពត**បទវិភាគ៖ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់និងការបើកទូលាយចំពោះក្រៅប្រទេសប្រកបដោយកម្រិតខ្ពស់របស់ប្រទេសចិននឹងនាំមកនូវឱកាសអភិវឌ្ឍន៍ដ៏ទូលំទូលាយសម្រាប់ការវិនិយោគបរទេស**រឿងក្រៅឆាក «មេដឹកនាំកំពូលចិន៖ ពីរថ្ងៃនៅលើទឹកដីកម្ពុជា»**នាយឧត្តមសេនីយ៍ ឯក មនោសែន អញ្ជើញសំណេះសំណាលនិងរៀបចំដាក់បញ្ចូលគ្នារវាងនិស្សិតនិងសិស្សដែលហ្វឹកហាត់ផែនឈរនិងផែនព្យុហយាត្រា**សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតថ្លែងអំណរគុណ សមាជិករដ្ឋសភាអាល្លឺម៉ង់ ដែលបានផ្ញើសារលិខិតជូនពរ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ**ក្រុមការងារអន្តរស្ថាប័ន ចុះពិនិត្យទីតាំងសម្រាប់ត្រៀមរៀបចំពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៤១ លេខ៣១ និងលេខ៣៣ ដែលគ្រោងនឹងប្រព្រឹត្តទៅ នាពេលខាងមុខនេះ**រដ្ឋបាលខេត្តកំពង់ធំ ដឹកនាំកិច្ចប្រជុំស្តីពីដំណាំស្វាយចន្ទីក្នុងភូមិសាស្រ្តខេត្ត**អភិបាលខេត្តបន្ទាយមានជ័យ លើកទឹកចិត្តដល់គ្រប់បណ្តាវត្តអារាមនានា បន្តកសាង និងចូលរួមថែរក្សាព្រះពុទ្ធសាសនា ឱ្យនៅស្ថិតស្ថេរគង់វង្ស**កម្ពុជា និងកាហ្សាក់ស្ថាន ចាត់ទុកទេសចរណ៍ជាវិស័យអាទិភាព និងបេ្តជ្ញាបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀតក្នុងឆ្នាំថ្មីនេះ**លោក Trump យល់ពីមូលហេតុនៃជម្លោះអ៊ុយក្រែន**យន្តហោះ​ផលិត​ក្នុងស្រុក​របស់​ចិន C909 ចាប់ផ្តើម​សេវាកម្ម​ពាណិជ្ជកម្ម​ក្នុង​ប្រទេស​វៀតណាម**អូម៉ង់​បញ្ជាក់​ពី​វឌ្ឍនភាព​នៅ​អ៊ីរ៉ង់​-​អាមេរិក**ឧត្តមសេនីយ៍ឯក យឹម លាង ផ្ញើសារលិខិតថ្លែងអំណរគុណ ជូនដល់កងកម្លាំងនគរបាលជាតិ ​នៃនាយកដ្ឋានអង្គរក្ស

វិទ្យាស្ថានតេជោសែន សាធារណការ រៀបចំការប្រឡងបញ្ចប់ឆមាសទី២ ឆ្នាំទី២ របស់និស្សិតជំនាន់ទី១ ដើម្បីពង្រឹងសមត្ថភាពនិស្សិត ក្នុងវិស័យសាធារណការ

ភ្នំពេញ៖ ឯកឧត្តម ហឿន សំនៀង នាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីបើកវិញ្ញាសាប្រឡងបញ្ចប់ឆមាសទី២ ឆ្នាំទី២ របស់និស្សិតជំនាន់ទី១ នៃវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ដែលប្រព្រឹត្តទៅរយៈពេលបីថ្ងៃ ដោយមានការចូលរួមពីថ្នាក់ដឹកនាំនាយកដ្ឋាន និងក្រុមការងារវិទ្យាស្ថានផងដែរ។

ថ្លែងក្នុងមតិសា្វគមន៍ ឯកឧត្តមនាយក បានសម្តែងសេចក្តីសោមនស្សរីករាយ ដែលបានចូលរួមបើកវិញ្ញាសាប្រឡងបញ្ចប់ឆមាសទី២ ឆ្នាំទី២ ជូននិស្សិតជំនាន់ទី១ របស់វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ព្រមទាំងបានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងក្រុមការងារវិទ្យាស្ថានទាំងអស់ដែលបានខិតខំប្រឹងប្រែងរៀបចំការប្រឡងនេះឡើង។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមនាយក បានជំរុញលើកទឹកចិត្តឱ្យក្មួយៗនិស្សិតទាំងអស់ខិតខំប្រឹងប្រែងប្រឡងឱ្យបានជាប់ទាំងអស់គ្នា ដោយគោរពតាមបទបញ្ជា និងការណែនាំរបស់អនុរក្សដែលឈរពិនិត្យតាមដានការប្រឡងនៅក្នុងថ្នាក់ប្រឡងរយៈពេលបីថ្ងៃនេះ។
ការប្រឡងនេះត្រូវបានរៀបចំឡើងប្រកបដោយសុក្រឹតភាព និងភាពត្រឹមត្រូវ ដើម្បីពង្រឹងសមត្ថភាព ក៏ដូចជាលើកកម្ពស់គុណភាពនិស្សិតឱ្យកាន់តែមានភាពល្អប្រសើរ ដែលជាការសម្រួចជំនាញបច្ចេកទេសរបស់និស្សិតនាថ្ងៃអនាគត ឱ្យឆ្លើយតបទៅនឹងការអភិវឌ្ឍរបស់សង្គមជាតិ។

សូមជម្រាបជូនថា៖ ការប្រឡងបញ្ចប់ឆមាសទី២ ឆ្នាំទី២ ជំនាន់ទី១ របស់និស្សិតវិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូន នេះ នឹងប្រព្រឹត្តទៅរយៈពេលបីថ្ងៃពេញ ទាំងពេលព្រឹក និងពេលរសៀល ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ នៅសាលប្រជុំទីស្តីការក្រសួង ដែលមាននិស្សិតជំនាន់ទី១ ចូលរួមប្រឡងលើជំនាញដូចជា៖ ១). ជំនាញសំណង់ផ្លូវថ្នល់ ផ្លូវល្បឿនលឿន ស្ពាន ផ្លូវដែកនិងសំណង់កំពង់ផែ, ២). ជំនាញប្រព័ន្ធចម្រោះទឹកកខ្វក់, ៣). ជំនាញសេដ្ឋកិច្ច និងគ្រប់គ្រងដឹកជញ្ជូនផ្លូវគោក, ៤). ជំនាញភស្តុរភារកម្ម និងគ្រប់គ្រងខ្សែច្រវាក់ផ្គត់ផ្គង់, ៥). ជំនាញបើកបរនាវា និង ៦). ជំនាញម៉ាស៊ីននានា៕

អត្ថបទដែលជាប់ទាក់ទង