អភិបាលខណ្ឌពោធិសែនជ័យ ដាក់ផែនការដល់កងកម្លាំង និងអាជ្ញាធរ បន្តការងារបង្ក្រាបល្បែងស៊ីសង ក្មេងទំនើង បញ្ហាជនអនាថា ក្នុងមូលដ្ឋាន
ភ្នំពេញ៖ នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ នៅសលាខណ្ឌ ពោធិសែនជ័យ គណៈបញ្ជាការឯកភាពរដ្ឋបាល ខណ្ឌពោធិ៍សែនជ័យបានបើកកិច្ច ប្រចាំខែធ្នូ ឆ្នាំ២០២២ ដឹកនាំដោយលោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលខណ្ឌពោធិសែនជ័យ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ ។
នៅក្នុងកិច្ចប្រជុំនោះ លោកអភិបាលខណ្ឌពោធិ៍សែនជ័យ បានដាក់ផែនការចំនួន ៣ ចំណុចសំខាន់ៗគឺ៖
ទី១-ដាក់ផែនការដល់កងកម្លាំង និងអាជ្ញាធរ បន្តការងារបង្ក្រាប ល្បែងស៊ីសងគ្រប់ប្រភេទ ក្មេងទំនើង បញ្ហាជនអនាថា ក្នុងមូលដ្ឋានខណ្ឌ។
២-យកចិត្តទុកដាក់ការងារការពារសន្តិសុខ និងការរៀបចំសណ្តាប់ធ្នាប់ សាធារណៈ។
៣-ជំរុញលើការងារធ្វើ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋ ឱ្យទាន់ពេលវេលា ៕