ប្រទេសចិនប្រកាសពីវិធានការបណ្តោះអាសន្នអំពីការចេញចូលដែននៃជនជាតិចិននិងបរទេស
ថ្ងៃទី២៧ខែធ្នូឆ្នាំ២០២២ ក្រុមការងារកិច្ចការទូតនៃយន្តការបង្ការនិងគ្រប់គ្រងការរាលដាលនៃវីរុសកូវីដ១៩នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានចេញផ្សាយ«សេចក្តីជូនដំណឹងអំពីវិធានការបណ្តោះអាសន្នស្តីពីការចេញចូលដែននៃជនជាតិចិននិងបរទេស» ដែលនឹងចាប់ផ្តើមអនុវត្តពីថ្ងៃទី៨ ខែមករាឆ្នាំ២០២៣ តទៅ។ 1បុគ្គលដែលចង់មកកាន់ប្រទេសចិន ត្រូវធ្វើតេស្តកូវីដ១៩អំឡុងពេល៤៨ម៉ោងមុនពេលធ្វើដំណើរ បើអវិជ្ជមានអាចចេញដំណើរមកចិនបាន។ 2 មិនធ្វើតេស្តកូវីដ១៩ចំពោះអ្នកចូលដែនចិនទេ អ្នកដែលប្រកាសសុខភាពធម្មតា ហើយពេលទទួលការត្រួតពិនិត្យធម្មតានៅច្រកគយបើគ្មានអ្វីចម្លែក នោះអាចចូលដែននិងចូលរួមសកម្មភាពសង្គមបាន។ 3 ធ្វើឱ្យជើងយន្តហោះចូលដែនចិនមានភាពកាន់តែងាយស្រួល ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការដំណើរការនៃព្រលានយន្តហោះ និងបង្កើនសមត្ថភាពទទួលជើងយន្តហោះនៃទីក្រុងសំខាន់ៗ។ 4 កែសម្រួលវិធានការផ្តល់ទិដ្ឋាការចំពោះឥស្សរជនបរទេសឱ្យមានភាពកាន់តែងាយស្រួល ដើម្បីបំពេញតម្រូវការនិងផែនការមកចិនដើម្បីស្តារផលិតកម្ម ធ្វើការងារ ធ្វើពាណិជ្ជកម្ម ចូលរៀន សួរសុខទុក្ខសាច់ញាតិ ឬគ្រួសារជួបជុំជាដើម។ 5 យោងតាមសភាពរាលដាលនៃជំងឺឆ្លងអន្តរជាតិនិងសមត្ថភាពធានានិងសេវាកម្មគ្រប់វិស័យ នឹងអនុញ្ញាតឱ្យប្រជាជនចិនចេញទៅធ្វើទេសចរណ៍នៅបរទេសដោយមានរបៀបរៀបរយ ដោយឈរលើគោលការណ៍សាកល្បងនៅកន្លែងមួយចំនួនសិន៕