**រដ្ឋមន្រ្តីសុខាភិបាល ណែនាំដល់មជ្ឈមណ្ឌលជាតិលើកកំពស់សុខភាព ត្រូវបង្កើនការផលិតសារអប់រំសុខភាព ដើម្បីបញ្រ្ជាបការយល់ដល់ពលរដ្ឋ តាមគ្រប់មធ្យោបាយ**ថៅកែជនជាតិចិនត្រូវចាប់ខ្លួន ដកហូតស៊ីមកាត ក្រុមទំនើង Call Center នៅកណ្តាលទីក្រុងបាងកក តំបន់ Ramkhamhaeng រកឃើញការផ្លាស់ប្តូរទម្រង់ ដើម្បីជៀសវាងប៉ូលីសឆែកឆេរ និងចាប់ស៊ីមកាត**នៅដើមឆ្នាំ២០២៥ អាជ្ញាធររាជធានីភ្នំពេញ នឹងដាក់ឲ្យដំណើរការផ្លូវថ្មើរជើង (Walk street) តាមបណ្តោយមាត់ទន្លេ**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យចុងក្រោយ ដើម្បីពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងច្បាប់ចំនួន២**អភិបាលខេត្តបាត់ដំបង អញ្ជើញជួបប្រជុំពិភាក្សាជាមួយបងប្អូនអាជីវករផ្សារបឹងឈូក**សម្ដេចតេជោ ស្នើឥណ្ឌាពង្រីកបន្ថែមទៀតនូវការផ្លាស់ប្តូរសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ**គិតត្រឹមខែតុលាឆ្នាំនេះ ឥណទានផ្តល់ដោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្នុងវិស័យសេដ្ឋកិច្ចមានជាង ៦០.៩ប៊ីលានដុល្លារ កើន២.២%**កម្ពុជា និងជប៉ុន នឹងចុះហត្ថលេខាលើលិខិតប្តូរសារ ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណង របស់ជប៉ុន**ខេត្តស្ទឹងត្រែងជាខេត្តគំរូ ដែលគ្មានសំណុំរឿងក្មេងទំនើង**ជាង៧ខែ កម្ពុជាមានសំណុំរឿងក្មេងទំនើង ជាង៧០០ករណី និងឃាត់ខ្លួនជាង ៣ពាន់នាក់**រដ្ឋបាលខេត្តបាត់ដំបង រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ឆ្នាំ២០២៤**ចោរក៏ចោរ ជក់ក៏ជក់ ជាប់ជុងអាវុធហត្ថរាជធានីភ្នំពេញ ចាប់ចូលគុក ៥នាក់**ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំង ឯកឧត្តម លី ច័ន្ទតុលា ជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំកែទម្រង់ច្បាប់ មានឋានៈស្មើទេសរដ្ឋមន្ត្រី**ឯកឧត្ដម ជិន ម៉ាលីន៖ ករណីក្មេងទំនើងត្រូវបានដាក់បញ្ចូលជាសំណុំរឿងអាទិភាព ក្នុងចំណោមសំណុំរឿងអាទិភាពទាំង៤ នៅក្នុងយុទ្ធនាការទាំង២ របស់ក្រសួងយុត្តិធម៌**ឯកឧត្ដម កេង សុម៉ារិទ្ធ៖ ជាង៧ខែកន្លងមកនេះ ភ្នំពេញមានសំណុំរឿងក្មេងទំនើងច្រើនជាងគេ បន្ទាប់មក កំពង់ស្ពឺ តាកែវ**ឯកឧត្តម សេង ឌីណា៖ ពន្ធនាគារ ឬមន្ទីរឃុំឃាំង ស្វាគមន៍ក្មេងទំនើងជានិច្ច ដែលនៅគឃ្លើនមិនខ្លាចច្បាប់**ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ស្នើឱ្យស្ថាប័នតុលាការ អយ្យការ និងសមត្ថកិច្ច ត្រូវតែអនុវត្តន៍ច្បាប់ឱ្យម៉ឺងម៉ាត់ចំពោះករណីក្មេងទំនើង ដោយគ្មានការលើកលែង**អត្ថាធិប្បាយ៖ ឆ្នាំ២០២៤ទំនាក់ទំនងកម្ពុជា-ចិនស្គាល់តែភាពផ្អែមល្ហែម និងភាពរីកចម្រើន**កិច្ចការដែលលោកXi Jinpingយកចិត្តទុកដាក់៖ស្មារតី នៃ “ផ្លូវទាំងពីរ”**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អរគុណរដ្ឋាភិបាលចិន ដែលជួយគាំទ្រដល់ការកសាង និងអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាឱ្យមានការរីកចម្រើន ពិសេសការអភិវឌ្ឍលើវិស័យធនធានទឹក និងឧតុនិយម

មន្ទីរកិច្ចការនារីខេត្តកណ្ដាល រៀបចំវេទិកាផ្សព្វផ្សាយជាមួយប្រជាពលរដ្ឋស្តីពីការ “លើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ”

ភ្នំពេញ៖ មន្ទីរកិច្ចការនារីខេត្តកណ្ដាល នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការ “លើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ” ដោយមានការអញ្ជើញចូលរួមពី លោកស្រី ជុំ ស៊ីណាត ប្រធានមន្ទីរកិច្ចការនារីខេត្តកណ្ដាល និងលោកស្រី ហង្ស ចន្ថា អភិបាលរងស្រុកកៀនស្វាយ នៅសាលាស្រុកកៀនស្វាយ ព្រមទាំងមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន សិស្សានុសិស្ស និងប្រជាពលរដ្ឋជាច្រើននាក់។

មានប្រសាសន៍ក្នុងវេទិកាផ្សព្វផ្សាយនេះដែរ លោកស្រី ជុំ ស៊ីណាត ប្រធានមន្ទីរកិច្ចការនារីខេត្តកណ្ដាល បានលើកឡើងថា វេទិកាផ្សព្វផ្សាយស្តីពីការ “លើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ” នៅពេលនេះ គឺក្នុងគោលបំណងសំដៅបំផុសស្មារតី ឱ្យប្រជាពលរដ្ឋ សិស្សានុសិស្សចេះអប់រំខ្លួនឯង យល់ដឹងកាន់តែច្បាស់ពីតម្លៃពិត នៃទំនៀមទំលាប់ វប្បធម៌ ប្រពៃណី សីលធម៌ សុជីវធម៌ ដ៏ល្អ ផូរផង់របស់ខ្មែរយើង ហើយក៏មិនចង់ឃើញប្អូនៗយុវវ័យមួយចំនួន ប្រព្រឹត្តសកម្មភាពពុំគប្បី ប្រាស់ចាកពីសីលធម៌ ដែលនាំឲ្យមានផលប៉ះពាល់ជាអវិជ្ជមានយ៉ាងធ្ងន់ធ្ងរដល់វប្បធម៌ ប្រពៃណី និងទំនៀមទំលាប់ដ៏ល្អផូរផង់របស់ខ្មែរយើង។ ហើយវេទិកាផ្សព្វផ្សាយនៅពេលនេះ គឺដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋគ្រប់រូប ជាពិសេសយុវវ័យ គួរពិចារណានូវអ្វីដែលគួរតែធ្វើសម្រាប់ខ្លួនឯង ក្រុមគ្រួសារ តាមរយៈការផ្ដល់តម្លៃឱ្យគ្នាទៅវិញ ទៅមក ក្នុងអត្ថន័យចែករំលែកក្តីស្រឡាញ់ ប្រកបដោយកតញ្ញូធម៌ ដឹងគុណ សេចក្តីថ្លៃថ្នូរ និង ទំនួលខុសត្រូវខ្ពស់ និងគួរប្រកាន់ខ្ជាប់នូវសីលធម៌ ប្រពៃណី និងទំនៀបទំលាប់ខ្មែរឱ្យបានខ្ជាប់ ស័ក្តសមជាកុលបុត្រកុលធីតាខ្មែរជាទំពាំងស្នងឫស្សី និងជាសសរទ្រូងដ៏រឹងមាំ សម្រាប់អភិវឌ្ឍន៍ជាតិ។

លោកស្រីប្រធានមន្ទីរ បាទឱ្យដឹងទៀតផងដែរថា វេទិកាអប់រំផ្សព្វផ្សាយនេះដែរ ក៏បានបង្រៀនប្រជាពលរដ្ឋឱ្យយល់ដឹងអំពីការថែរក្សាសុខភាព ការធ្វើអនាម័យ ការការពារភ្នែក ការបង្ការ និងការពារមេរោគផ្សេងៗ បញ្ហាដែលបង្ករឱ្យមានអំពើហិង្សាក្នុងគ្រួសារ។

លោកស្រីប្រធានមន្ទីរ បានស្នើដល់ បងប្អូនប្រជាពលរដ្ឋគ្រប់រូប ជាពិសេសមាតាបិតា និងអាណាព្យាបាល យុវវ័យ សូមចូលរួមផ្សព្វផ្សាយពន្យល់ ណែនាំ និងក្រើនរំលឹកដល់បងប្អូន កូនចៅ ក្នុងគោលដៅថែរក្សា ប្រពៃណី ទំនៀមទំលាប់ដ៏ផូរផង់របស់ខ្មែរ ដើម្បីរក្សាកិត្តិយស កេរ្តិ៍ឈ្មោះ និងសេចក្តីថ្លៃថ្នូររបស់ខ្លួន និងក្រុមគ្រួសារ ដើម្បីរួមចំណែកលើកស្ទួយកិត្យានុភាពជាតិស្របទៅតាមភាពរីកចម្រើននាពេលបច្ចុប្បន្ន។

លោកស្រី ហង្ស ចន្ថា អភិបាលរងស្រុកកៀនស្វាយ បានលើកឡើងថា អំពើហិង្សាក្នុងគ្រួសារ ដែលបានកើតឡើងនៅស្រុកកៀនស្វាយ ភាគច្រើនគឺបណ្ដាលមកពី កត្តាក្រីក្រ ខ្វះការយល់ដឹងអំពីច្បាប់ ខ្វះការយោគយល់ និងអធ្យាស្រ័យឱ្យគ្នាទៅវិញទៅមក ការប្រើប្រាស់គ្រឿងញៀន និងគ្រឿងស្រវឹងជាដើម ដែលកត្តានេះហើយបានធ្វើឱ្យមានអំពើហិង្សាកើតឡើងនៅក្នុងគ្រួសារ។

បន្ទាប់ពីវេទិកាផ្សព្វផ្សាយនេះហើយ លោកស្រីអភិបាលរងស្រុក សង្ឃឹមថាបងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកកៀនស្វាយ សូមធ្វើការផ្សព្វផ្សាយជូនដល់សមាជិកគ្រួសារ និងមានការយោគយល់ និងអធ្យាស្រ័យឱ្យគ្នាឱ្យបានច្រើន ដើម្បីឈានដល់ការលុបបំបាត់នូវអំពើហិង្សាក្នុងគ្រួសារឱ្យបានទូទាំងស្រុកកៀនស្វាយ៕

 

អត្ថបទដែលជាប់ទាក់ទង