កាកបាទក្រហមកម្ពុជា ខណ្ឌសែនសុខ ចុះសួរសុខទុក្ខលោកស្រី សេង សុវណ្ណ ជាអ្នកស្ម័គ្រចិត្តកាកបាទក្រហមប្រចាំសង្កាត់ភ្នំពេញថ្មី ដែលមានជំងឺ
ភ្នំពេញ៖ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌសែនសុខ ដឹកនាំដោយលោកស្រី ហេង ថុល អនុប្រធានគណៈកម្មាធិការអនុសាខា តំណាងលោក ម៉ូវ មានិត ប្រធានកិត្តិយសអនុសាខា នៅល្ងាចថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០២២ បានចុះសាកសួរសុខទុក្ខលោកស្រី សេង សុវណ្ណ ជាអ្នកស្ម័គ្រចិត្តកាកបាទក្រហមប្រចាំសង្កាត់ភ្នំពេញថ្មី ដែលមានជំងឺលេីលឈាមស្លាប់មួយចំហៀងខ្លួន កំពុងសម្រាកព្យាបាលនៅលំនៅដ្ឋានផ្ទះលេខ១៦៨ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ។
នាឱកាសនោះ លោកស្រីអនុប្រធានគណៈកម្មាធិកាអនុសាខា បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពី ឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ និងជាពិសសពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់លោកស្រី សេង សុវណ្ណ ព្រមទាំងសូមលេីកទឹកចិត្តឱ្យលោកស្រីបន្តយកចិត្តទុកដាក់មេីលថែព្យាបាលជំងឺ ដោយស្តាប់តាមការណែនាំរបស់គ្រូពេទ្យ ដើម្បីឆាប់បានជាសះស្បើយ ។
ជាមួយគ្នានេះក្រុមការងារក៏បាននាំយកអំណោយមនុស្សធម៌មកជួយឧបត្ថម្ភរួមមាន៖ អង្ករ២៥គីឡូក្រាម ទឹកសុីអុីវ២យួរ ទឹកសុទ្ធ២កេស ទឹកផ្លែឈេី១កេស ត្រីខ១យួរ អំបិល១កញ្ចប់ ស្ករសគីឡូក្រាម ទឹកដោះគោខាប់៦កំប៉ុង និងថវិកាចំនួន២០មុឺនរៀល ព្រមទាំងលោកស្រី ពៅ ចាន់ហ៊ន ជួយឧបត្ថម្ភថវិកាចំនួន១០មុឺនរៀល៕