សម្ដេចតេជោ ហ៊ុន សែន៖ វិវាទដីធ្លីមិនមែនជារឿងថ្មីងថ្មោងនោះទេ បញ្ហានេះកើតឡើងក្រោយប្រទេសមានសុខសន្តិភាព
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ថា វិវាទដីធ្លីមិនមែនជារឿងថ្មីងថ្មោងនោះទេ បញ្ហានេះកើតឡើងក្រោយប្រទេសមានសុខសន្តិភាព។
នៅក្នុងពេលអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់នៅរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា វិវាទដីធ្លីមានតែការដោះស្រាយក្រៅប្រព័ន្ធតុលាការ ទើបងាយស្រួល។
សម្តេចតេជោក៏សុំអោយតុលាការកុំពូកែតែរឿងចាប់ចងខ្លាំងពេក ហើយនគរបាលយុត្តិធម៌ និងកងរាជអាវុធហត្ថ កុំពូកែរឿងចាប់ចងតាមបញ្ជារបស់តុលាការពេក។
សម្តេចតេជោបញ្ជាក់ថា អ្នកដោះស្រាយវិវាទត្រូវរក្សាភាពអព្យាក្រឹត្យ គ្មានលំអៀង ទើបដោះស្រាយបញ្ហាបានដោយយុត្តិធម៌៕