ក្រសួងទេសចរណ៍ ប្រកាសឲ្យដំណើរការជាផ្លូវការ កម្មវិធីអភិវឌ្ឍន៍ជំនាញ ក្នុងខេត្តឧត្តរមានជ័យ សម្រាប់ឆ្នាំ២០២០-២០២៤
ភ្នំពេញ៖ ក្រសួងទេសចរណ៍ប្រកាសឲ្យដំណើរការជាផ្លូវការកម្មវិធីអភិវឌ្ឍន៍ជំនាញ (Skills Development Programme) ក្នុងខេត្តឧត្តរមានជ័យ សម្រាប់ឆ្នាំ២០២០-២០២៤។
កម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា (HoKa) ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រសួងទេសចរណ៍ និង រដ្ឋបាលខេត្តឧត្តរមានជ័យ ក្នុងការផ្តល់ឱកាសសិក្សាជំនាញវិជ្ជាជីវៈ ដោយឥតគិតថ្លៃដល់យុវជន យុវនារី និងអ្នកជំនាញកម្រិតទាបក្នុងខេត្តសម្រាប់ឆ្នាំ២០២៣-២០២៤ ដោយនឹងធ្វើការបណ្តុះបណ្តាលគ្រូបង្គោលសរុបចំនួន ១៥រូប និងអ្នកជំនាញទេសចរណ៍សរុបចំនួន ១១០នាក់ លើជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ការិយាល័យជួរមុខ គេហកិច្ច និងជំនាញឆុងកាហ្វេ ដើម្បីទទួលបានឱកាសការងារ និងបង្កើនប្រាក់ចំណូលសមរម្យ ក៏ដូចជាចូលរួមពង្រឹងសមត្ថភាព មន្ត្រីជំនាញមន្ទីរទេសចរណ៍ ដើម្បីមានមូលដ្ឋានធនធានគ្រូបង្គោល សម្រាប់និរន្តភាពការបណ្តុះបណ្តាល បដិសណ្ឋារកិច្ចក្នុងខេត្តបន្ទាយមានជ័យផងដែរ។
ដើម្បីទទួលបានព័ត៌មានថ្មីៗ សំខាន់ៗ របស់ក្រសួងទេសចរណ៍ មុនគេ សូមសាធារណជនទាំងអស់ ចូលទៅកាន់តំណរភ្ជាប់ឆានែលតេឡេក្រាម (Telegram Channel) របស់ក្រសួងខាងក្រោមនេះ https://t.me/motgovkh ៕