**ទីប្រឹក្សារបស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ត្រាំ ថាសន្តិភាពអ៊ុយក្រែននឹងត្រូវការពេលវេលា មិនមែនត្រឹម «ថ្ងៃដំបូង» ដូចការសន្យានោះទេ**បុរសម្នាក់ដុតខ្លួនឯង នៅខាងក្រៅការិយាល័យស៊ើបអង្កេតអំពើពុករលួយ ខណៈប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol កំពុងត្រូវបានសាកសួរ**ក្រសួងទេសចរណ៍ និងក្រសួងព័ត៌មាន ប្តេជ្ញារួមគ្នាផ្សព្វផ្សាយ និងលើកកម្ពស់សក្តានុពលវិស័យទេសចរណ៍ និងការប្រឆាំងព័ត៌មានក្លែងក្លាយ**អភិបាលខេត្តរតនគិរី នាំយកអំណោយរបស់រាជរដ្ឋាបាល ចែកជូនគ្រួសារទីទាល់ក្រ ស្រ្តីមេម៉ាយ ជនចាស់ជរា និងជនពិការ ចំនួន ២១០គ្រួសារ ក្នុងស្រុកលំផាត់**ឯកឧត្តម ជា សុមេធី ណែនាំដល់មន្ត្រីសាខាមូលនិធិជាតិជំនួយសង្គមខេត្តប៉ៃលិនទើបតែងតាំងថ្មី រួមសហការគ្នាឱ្យបានល្អ ឈរលើស្មារតីឯកភាពគ្នាជាកម្លាំងតែមួយក្នុងការដោះស្រាយបញ្ហាក្នុងអង្គភាព**រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អញ្ជើញប្រកាសសមាសភាពសាខាមូលនិធិជាតិជំនួយសង្គមខេត្តប៉ៃលិន**ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំង ឯកឧត្តម លឹម ប៊ុនហុក ជារដ្ឋលេខាធិការ និងជាទីប្រឹក្សា នៃក្រសួងព្រះបរមរាជវាំង**នាយឧត្តមសេនីយ៍ មាស វិរិទ្ធ សំណូមពរដល់គ្រប់សមាសភាពត្រូវរួមគ្នាបន្តអនុវត្តនូវបទបញ្ជាលេខ០១ សម្អាតចកចេញពីបឹង និងបង្កើនការប្រើប្រាស់ App NoDrug**ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំ ដើម្បីពិនិត្យ និងពិភាក្សាលើការអភិវឌ្ឍន៍នូវកម្មវិធីទូរស័ព្ទដៃ (Agricultural Technical Support Mobile App)**លោកជំទាវ ខៀវ បូរី អញ្ជើញបើកកិច្ចប្រជុំក្រុមការងារបច្ចេកទេសអន្តរក្រសួង លើការរៀបចំផែនការជាតិស្តីពីការបង្ការ ទប់ស្កាត់ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារឆ្នាំ២០២៥-២០៣០**ខ្លាឃ្មុំពណ៌ត្នោតអឺរ៉ាស៊ីបន្លឺសម្រែកថា រដ្ឋធានីមូស្គូសង្កេតឃើញថា រដ្ឋបាលថ្មីរបស់លោក ដូណាល់ ត្រាំ ទទួលស្គាល់ការពិតជាក់ស្តែងអំពីស្ថានភាពនៃវិបត្តិអ៊ុយក្រែន**រដ្ឋមន្ត្រីការបរទេសជប៉ុន៖ ជប៉ុនមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសកម្មភាពដែលកំពុងកើតឡើងនៅក្នុងលម្ហសមុទ្ទចិនខាងត្បូង**ប្រធានាធិបតីជាប់ឆ្នោតលោក ដូណាល់ ត្រាំ ថាលោកនឹងបង្កើតទីភ្នាក់ងាររដ្ឋាភិបាលថ្មីមួយហៅថា «សេវាប្រាក់ចំណូលក្រៅប្រទេស» ដើម្បីប្រមូលពន្ធ និងប្រាក់ចំណូលទាំងអស់ពីប្រភពបរទេស**ប.ស.ស ចេញសេចក្តីជូនដំណឹងស្តីពី “លក្ខខណ្ឌ បែបបទ និងនីតិវិធីនៃការចុះបញ្ជីបុគ្គលស្វ័យនិយោជន៍ក្នុងបេឡាជាតិសន្តិសុខសង្គម”**ក្រសួងការងារ ចូលរួមធ្វើបទបង្ហាញអំពីកម្មវិធីបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់**តំបន់ជាច្រើននៃភាគខាងជើងប្រទេសឥណ្ឌា គ្របដណ្ដប់ដោយអ័ព្ទក្រាស់ និងអាកាសធាតុត្រជាក់ បង្កឱ្យមានការពន្យារពេលរថភ្លើង និងជើងហោះហើរ**មន្ត្រីហុងកុង ពិភាក្សាជាមួយភាគីថៃ នៅរាជធានីបាងកកក្នុងសប្តាហ៍នេះ ដើម្បីស្វែងរកមធ្យោបាយជួយសង្គ្រោះអ្នកដែលត្រូវបានបោកបញ្ឆោតពីមជ្ឈមណ្ឌលហិរញ្ញវត្ថុអាស៊ី**សំណេរអង្គរ លើកទី២ នឹងធ្វើឡើងនាថ្ងៃទី១៩ ខែមករា នៅលើស្ពានហាលខាងលិចប្រាសាទអង្គរវត្ត**គុយបា នឹងដោះលែងអ្នកទោសចំនួន៥៥៣នាក់ ក្រោយ ទីក្រុងវ៉ាស៉ីនតោន ដកចេញពីបញ្ជីនៃរដ្ឋគាំទ្រភេរវកម្ម**ប្រមុខអង្គការដែនសមុទ្ររបស់ UN ចេញមុខនិយាយថា ព្រែកជីកប៉ាណាម៉ា នឹងនៅតែជាកម្មសិទ្ធិរបស់ប៉ាណាម៉ា

បទវិភាគ៖ ការងារបង្ការជំងឺរាតត្បាតរបស់ប្រទេសចិន បានប្រកាន់ខ្ជាប់នូវការអនុវត្តជាក់ស្តែងដោយចំគោលដៅតាមបែបវិទ្យាសាស្ត្រ

ថ្ងៃទី២៦ខែធ្នូ រដ្ឋាភិបាលចិនបានចេញផ្សាយសេចក្តីប្រកាស ដោយប្តូរឈ្មោះ“ជំងឺរលាកសួតកូវីដ១៩”ទៅជា“ជំងឺឆ្លងវីរុសកូវីដ១៩” ហើយបានប្រកាសថា ចាប់ពីថ្ងៃទី៨ខែមករាឆ្នាំ២០២៣តទៅ យោងតាម«ច្បាប់ស្ដីពីការបង្កានិងការព្យាបាលជំងឺឆ្លងរបស់សាធារណរដ្ឋប្រជាមានិតចិន» កែសម្រួលកម្រិតឆ្លងនៃវីរុសកូវីដ១៩ពី”ថ្នាក់Bនិងគ្រប់គ្រងតាមថ្នាក់A”ទៅជា”ថ្នាក់B គ្រប់គ្រងតាមថ្នាក់B” ។ នៅពេលនោះ ប្រទេសចិននឹងលែងអនុវត្តវិធានការដាក់ឱ្យនៅដាច់ដោយឡែកសម្រាប់អ្នកឆ្លងវីរុសកូវីដ១៩ លែងកំណត់ទំនាក់ទំនងជិតស្និទ្ធ លែងកំណត់តំបន់ហានិភ័យខ្ពស់និងទាប និងលែងអនុវត្តវិធានការគ្រប់គ្រងជំងឺឆ្លង សម្រាប់បុគ្គលិកនិងទំនិញដែលចូលដែនទៀតហើយ។
នេះគឺជាការកែលំអនិងកែសម្រួលបន្ថែមទៀតនៃយុទ្ធសាស្ត្របង្ការនិងគ្រប់គ្រងជំងឺរាតត្បាតរបស់ប្រទេសចិន គឺជាប្រតិបតិ្តឈរលើមូលដ្ឋានដូចជា បានវាយតម្លៃចម្រុះទៅលើបម្លែងថ្មីរបស់មេរោគ ស្ថានភាពជំងឺរាតត្បាត និងបទពិសោធន៍បង្ការនិងគ្រប់គ្រងជាដើម ហើយបានប្រកាន់ខ្ជាប់នូវការអនុវត្តជាក់ស្តែងដោយចំគោលដៅតាមបែបវិទ្យាសាស្រ្ត និងកែលំអការបង្ការជំងឺរាតត្បាត ក៏ដូចជាបានអនុវត្តតាមគោលការណ៍ដែលតម្កល់មនុស្សជាអាទិភាព និងតម្កល់ទុកអាយុជីវិតជាអាទិភាពដដែល។
នាពេលបច្ចុប្បន្ននេះ មជ្ឈដ្ឋានវិទ្យាសាស្ត្រវេជ្ជសាស្ត្រពិភពលោក សម្គាល់ឃើញជាទូទៅថា សមត្ថភាពចម្លងវីរុសកូវីដ១៩បម្លែងថ្មីអូមីក្រុងត្រូវបានចុះខ្សោយ មានតែករណីមួយចំនួនតិចដែលមានរោគសញ្ញារលាកសួតតែប៉ុណ្ណោះ។ ដូច្នេះ ការដែលប្រទេសចិនបានប្តូរឈ្មោះ“ជំងឺរលាកសួតកូវីដ១៩”ទៅជា“ជំងឺឆ្លងវីរុសកូវីដ១៩” គឺសមស្របនឹងលក្ខណៈជំងឺនិងផលប៉ះពាល់នាពេលបច្ចុប្បន្ន ការកែសម្រួលកម្រិតឆ្លងនៃវីរុសកូវីដ១៩ទៅជា”ថ្នាក់B គ្រប់គ្រងតាមថ្នាក់B” ក៏សមស្របនឹងស្ថានភាពបង្កាជំងឺរាតត្បាតនាពេលបច្ចុប្បន្នផងដែរ។
គួរឱ្យបញ្ជាក់ផងដែរថា កែសម្រួលទៅជា”ថ្នាក់B គ្រប់គ្រងតាមថ្នាក់B” វាមិនមែនមានន័យថាឈប់គ្រប់គ្រងទេ គឺប្តូរការងារសំខាន់ពី”ការការពារឆ្លងមេរោគ”ទៅជា”ការការពារសុខភាពនិងការបង្ការករណីឈឺធ្ងន់” ដើម្បីកាត់បន្ថយផលប៉ះពាល់នៃជំងឺរាតត្បាតលើការអភិវឌ្ឍនៃសេដ្ឋកិច្ចនិងសង្គម ក្នុងកម្រិតខ្ពស់បំផុត។ រដ្ឋាភិបាលចិននឹងកែលំអបន្ថែមទៀតនូវការរៀបចំចាត់ចែងសម្រាប់ជនបរទេសដែលចូលដែនប្រទេសចិន ក្នុងគោលបំណងដូចជាធ្វើការនិងផលិតកម្មឡើងវិញ ធ្វើពាណិជ្ជកម្ម បន្តការសិក្សា និងជួបគ្រុមគ្រួសារជាដើម ព្រមនិងផ្តល់នូវភាពងាយស្រួលចំពោះទិដ្ឋាការ ក្រៅពីនេះ យោងតាមស្ថានភាពជំងឺរាតត្បាតអន្តរជាតិ និងសមត្ថភាពធានាសេវាកម្មគ្រប់វិស័យ រៀបចំជាថ្មីឡើងវិញតាមរបៀបរៀបរយនូវការធ្វើដំណើរទៅក្រៅប្រទេសរបស់ពលរដ្ឋចិន។
យោងតាមការអនុវត្តវិធានការ”១០ថ្មី” ការធ្វើដំណើរឆ្លងតំបន់របស់ប្រជាជនចិនបានរៀបចំជាថ្មីឡើងវិញដោយរលូន ។ ភោជនីយដ្ឋាន និងរោងកុននៅក្នុងទីក្រុងធំៗដូចជាប៉េកាំងនិងសៀងហៃជាដើម ត្រូវបានបើកជាបន្តបន្ទាប់។ ពីខេត្តZhejiangនិងខេត្តJiangsu នៅឆ្នេរសមុទ្រភាគខាងកើតរហូតដល់ខេត្តHunan ខេត្តSichuanនៅតំបន់កណ្តាលនិងភាគខាងលិច សហគ្រាសកំពុងមមាញឹកក្នុងការស្តារផលិតកម្មឡើងវិញ ហើយបានចាប់ផ្តើមការស្វែករកដៃគូពាណិជ្ជកម្មឆ្លងដែនឡើងវិញ…”ទិដ្ឋភាពក្នុងជីវភាពរស់នៅ”ដែលបានបាត់ជាយូរមកហើយបាននិងកំពុងលេចចេញជាថ្មីឡើងវិញ។
អាចរំពឹងថា យោងតាមការអនុវត្តវិធានការបង្កាជំងឺរាតត្បាតរបស់ប្រទេសចិនដែលមានភាពកាន់តែប្រសើរឡើងជាបន្តបន្ទាប់ ប្រទេសចិននឹងមានលក្ខខណ្ឌ និងសមត្ថភាពក្នុងការឆ្លងកាត់យ៉ាងរលូននូវដំណាក់កាលកែសម្រួលនិងផ្លាស់ប្តូរយុទ្ធសាស្ត្របង្ការជំងឺរាតត្បាតនាពេលបច្ចុប្បន្ន ក្នុងន័យការពារអាយុជីវិតនិងសុខភាពរបស់ប្រជាជនក្នុងកម្រិតធំបំផុត ក៏ដូចជាជំរុញការស្តារឡើងវិញដោយល្បឿនលឿននូវសណ្តាប់ធ្នាប់សេដ្ឋកិច្ចនិងសង្គមផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង