**សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតថ្លែងអំណរគុណ សមាជិករដ្ឋសភាអាល្លឺម៉ង់ ដែលបានផ្ញើសារលិខិតជូនពរ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ**ក្រុមការងារអន្តរស្ថាប័ន ចុះពិនិត្យទីតាំងសម្រាប់ត្រៀមរៀបចំពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៤១ លេខ៣១ និងលេខ៣៣ ដែលគ្រោងនឹងប្រព្រឹត្តទៅ នាពេលខាងមុខនេះ**រដ្ឋបាលខេត្តកំពង់ធំ ដឹកនាំកិច្ចប្រជុំស្តីពីដំណាំស្វាយចន្ទីក្នុងភូមិសាស្រ្តខេត្ត**អភិបាលខេត្តបន្ទាយមានជ័យ លើកទឹកចិត្តដល់គ្រប់បណ្តាវត្តអារាមនានា បន្តកសាង និងចូលរួមថែរក្សាព្រះពុទ្ធសាសនា ឱ្យនៅស្ថិតស្ថេរគង់វង្ស**កម្ពុជា និងកាហ្សាក់ស្ថាន ចាត់ទុកទេសចរណ៍ជាវិស័យអាទិភាព និងបេ្តជ្ញាបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀតក្នុងឆ្នាំថ្មីនេះ**លោក Trump យល់ពីមូលហេតុនៃជម្លោះអ៊ុយក្រែន**យន្តហោះ​ផលិត​ក្នុងស្រុក​របស់​ចិន C909 ចាប់ផ្តើម​សេវាកម្ម​ពាណិជ្ជកម្ម​ក្នុង​ប្រទេស​វៀតណាម**អូម៉ង់​បញ្ជាក់​ពី​វឌ្ឍនភាព​នៅ​អ៊ីរ៉ង់​-​អាមេរិក**ឧត្តមសេនីយ៍ឯក យឹម លាង ផ្ញើសារលិខិតថ្លែងអំណរគុណ ជូនដល់កងកម្លាំងនគរបាលជាតិ ​នៃនាយកដ្ឋានអង្គរក្ស**រាជរដ្ឋាភិបាល សម្រេចឲ្យក្រសួងការពារជាតិ ជ្រើសរើសពលទាហានថ្មី ៣០០នាក់ បំពេញក្របខ័ណ្ឌឲ្យកងឯកភាព**ប្រធានាធិបតីអេហ្ស៊ីប បញ្ជាក់ជាថ្មីពីការគាំទ្រហ្សកដានីក្នុងការប្រឈមមុខនឹងអំពើភេរវកម្ម**នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បញ្ជាក់ថា ក្រុមហាម៉ាស់បដិសេធកិច្ចព្រមព្រៀងប្រគល់ពាក់កណ្តាលនៃចំណាប់ខ្មាំងដែលនៅរស់នោះមកវិញ**រុស្ស៊ី-អ៊ុយក្រែន ដោះដូរអ្នកទោស ៤៩២នាក់**UN៖ ពន្ធអាមេរិកគំរាមកំហែងការនាំចេញមិនមែនប្រេងរបស់អារ៉ាប់**លោក ពូទីន ប្រកាសបទឈប់បាញ់ ក្នុងជម្លោះអ៊ុយក្រែន**រួចដៃពីភារកិច្ចចូលឆ្នាំ មន្រ្តីនគរបាលនៅមូលដ្ឋានផ្ដល់អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅជូនពលរដ្ឋជាង៣ពាន់សេវា**លើសមុទ្រមានរោងភាពយន្តហើយ**កម្ពុជា-ចិន ចុះហត្ថលេខាលើកិច្ចព្រមព្រៀង គម្រោងព្រែកជ្រីកហ្វូណនតេជោ ទំហំទឹកប្រាក់ ១១៥៦លានដុល្លារ**ព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងឯកឧត្ដម ឯក សំអុល ជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មានឋានៈស្មើ ឧបនាយករដ្ឋមន្រ្តី**អភិសន្តិបណ្ឌិត ស សុខា ជួបសំណេះសំណាល និងប្រគល់អំណោយជូនកងកម្លាំង និងក្រុមការងារចូលរួមក្នុងការរៀបចំព្រឹត្តិការណ៍ “សង្ក្រាន្តបាត់ដំបង ២០២៥”

អគ្គនាយកដ្ឋានសវនកម្មផ្ទៃ រៀបចំកិច្ចប្រជុំឆ្លងរបាយការណ៍ និងបិទការងារសវនកម្មផ្ទៃក្នុង នៅរដ្ឋបាលខេត្តតាកែវ

ភ្នំពេញ៖ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងនៅព្រឹកថ្ងៃពុធ ទី២៨ ខែធ្នូ ឆ្នាំ២០២២ បានរៀបចំកិច្ចប្រជុំឆ្លង របាយការណ៍ និងបិទការងារសវនកម្មផ្ទៃក្នុងនៅរដ្ឋបាលខេត្តតាកែវសម្រាប់ការិយបរិច្ឆេទ ២០២១ និងបណ្តាឆ្នាំ ពាក់ព័ន្ធ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ងួន ស្រេង អគ្គនាយកនៃអគ្គនាយ កដ្ឋានសវនកម្មផ្ទៃក្នុង និងឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ ។

ក្នុងកិច្ចប្រជុំនេះ ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ គណៈប្រតិភូអមដំណើរ ឯកឧត្តម លោកជំទាវ អភិបាលរង នៃគណៈអភិបាលខេត្ត លោក លោកស្រី នាយក/នាយករងរដ្ឋបាល និងរដ្ឋបាលក្រុង /ស្រុក និងឃុំ សង្កាត់ ក្រោមចំណុះរដ្ឋបាលខេត្តតាកែវ ជាច្រើនរូបទៀត។

លោកស្រី ប៊ុន សិកាណ៌ ប្រធានការិយាល័យ និងជាសមាជិកគណៈប្រតិភូ នៃអគ្គនា យកដ្ឋានសវនកម្មផ្ទៃក្នុង បានអានរបាយការណ៍អំពីលទ្ធផលនៃការចុះធ្វើសវនកម្ម និងអនុសាសន៍ ណែនាំរបស់ប្រធានគណៈប្រតិភូ ជូនសវនដ្ឋាន និងអង្គពិធីទាំងមូលជ្រាប។

ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានថ្លែងអំណរអរគុណយ៉ាងជ្រាល ជ្រៅដល់គណៈអធិបតី និងប្រធានគណៈប្រតិភូ ហើយក៏សូមឯកភាពទាំងស្រុងនូវ របាយការណ៍របស់ គណៈប្រតិភូសវនកម្មផ្ទៃក្នុង និងបានជំរុញដល់មន្រ្តីផ្នែកជំនាញពាក់ព័ន្ធនៅរដ្ឋបាលខេត្ត ឱ្យយកចិត្ត ទុកដាក់អនុវត្តតាមអនុសាសន៍ណែនាំរបស់គណៈប្រតិភូសវនកម្មផ្ទៃក្នុងក្រសួងមហាផ្ទៃឱ្យមានប្រសិទ្ធ ភាពនៅឆ្នាំបន្តបន្ទាប់ខាងមុខទៀត។

បន្តទៅទៀតនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ងួន ស្រេង អគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង បានមានមតិស្វាគមន៍យ៉ាងជ្រាលជ្រៅបំផុតចំពោះគណៈអធិបតី និងអង្គពិធីទាំងមូល ដែលបាន ចំណាយពេលដ៏មានតម្លៃ ចូលរួមក្នុងពិធីឆ្លងរបាយការណ៍ និងបិទការងារសវនកម្មផ្ទៃក្នុង នៅរដ្ឋបាល ខេត្តតាកែវ សម្រាប់ការិយបរិច្ឆេទ ២០២១និងបណ្តាឆ្នាំពាក់ព័ន្ធ។

ក្នុងឱកាសនោះដែរ ឯកឧត្តម អគ្គនាយក បានកោតសសើរដល់រដ្ឋបាលខេត្តតាកែវ ដែលមានឆន្ទៈមោះ មុត ចំពោះកិច្ចខិតខំការអនុវត្តការងារអស់ពីកម្លាំងកាយចិត្ត និងមានស្មារតីទទួលខុសត្រូវខ្ពស់ នៅថ្នាក់ ក្រោមជាតិក្នុងខេត្តតាកែវនេះ ។

ទន្ទឹមនឹងនេះ ឯកឧត្តម អគ្គនាយក បានពាំនាំយកអនុសាសន៍ ផ្តាំផ្ញើ សួរសុខទុក្ខរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដល់រដ្ឋបាល ខេត្តតាកែវ និងមន្រ្តីរាជការពាក់ព័ន្ធទាំងអស់ផងដែរ ជាពិសេសជៀសផុតពីជម្ងឺកូវិដ១៩ សូមឱ្យមាន ការការពារតាមក្រសួងសុខាភិបាលគឺ ៣កុំ ៣ការពារ។

ឯកឧត្តមបានបន្ថែបថា ដោយមានការចង្អុល បង្ហាញបញ្ជាផ្ទាល់ពីសម្តេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៃការចុះធ្វើកិច្ច សវនកម្មនេះ លើការតម្លើងឋានន្តរស័ក្កទាំងមន្រ្តីរាជការ និងមន្រ្តីនគរបាលជាតិ ឱ្យស្របតាមនីតិវិធី ច្បាប់ តាមអតីតភាពការងារ និងមន្រ្តីដែលបានបំពេញភារកិច្ចបានល្អ ដើម្បីជាការលើកទឹកចិត្តដល់ មន្រ្តីទាំងនោះ។

ឯកឧត្តម អគ្គនាយក បានលើកពីតួនាទីរបស់អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង លើការពង្រឹងអភិបាលកិច្ច និងសុចរិតភាពនៃការគ្រប់គ្រងបុគ្គលិកមន្រ្តីរាជការ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការគ្រប់គ្រង ទ្រព្យសម្បត្តិរដ្ឋ ព្រមទាំងការអភិវឌ្ឍសមត្ថភាពអង្គភាពទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែល ស្ថិតក្រោមដែនសមត្ថកិច្ចក្រសួងមហាផ្ទៃ សំដៅរួមចំណែកពង្រឹងអភិបាលកិច្ចល្អ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ការត្រួតពិនិត្យហានិភ័យដែល កើតឡើងក្នុងកិច្ច ប្រតិបត្តិការរបស់សវនដ្ឋាននីមួយៗ និងដើម្បីចុះធ្វើសវនកម្មតាមផែនការប្រចាំឆ្នាំរបស់ក្រសួងមហាផ្ទៃ និងត្រួតពិនិត្យឡើងវិញនូវការតាមដានការអនុវត្តអនុសាសន៍កែលម្អដើម្បីឱ្យមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។

លើសពីនេះទៅទៀត ឯកឧត្តម អគ្គនាយក បានជំរុញដល់អាជ្ញាធរក្នុងមូលដ្ឋានអំពីភូមិឃុំមានសុវត្តិភាព សូមឱ្យមានការយកចិត្តទុកដាក់ខ្ពស់បំផុត ទៅលើល្បែងស៊ីសង គ្រឿងញៀន និងបទល្មើសផ្សេង ដោយថ្មីៗនេះថ្នាក់ដឹកនាំក៏បានបង្កើតគណៈកម្មាធិការ ដើម្បីបង្រាបប្រយុទ្ធប្រឆាំង និងទប់ស្កាត់អំពីបញ្ហាទាំងនេះផងដែរ និងឱ្យមន្រ្តីរាជការទាំងអស់ត្រូវអនុវត្តតាមគោនយោបាយរបស់រាជរដ្ឋាភិបាលនូវអភិក្រមទាំង៥គឺ ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាលបាល និងវះកាត់។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ងួន ស្រេង អគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មបានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅដល់ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត នៃគណៈអភិបាលខេត្តតាកែវ ដែលបានរៀបចំសម្របសម្រួលក្នុងកិច្ចប្រជុំឆ្លងរបាយការណ៍និងបិទសវនកម្មផ្ទៃក្នុង នៅរដ្ឋបាលខេត្តតាកែវ សម្រាប់ការិយបរិច្ឆេទ២០២១ និងបណ្តាឆ្នាំពាក់ព័ន្ធ នាវេលានេះប្រកបដោយសេចក្តីសោមនស្សរីករាយស្និទស្នាល ប្រព្រឹត្តទៅដោយរលូន និងសូមជូនពរឯកឧត្តម លោកជំទាវ លោក លោកស្រី និងមន្រ្តីរាជការ ក្នុងអង្គពិធីទាំងមូល សូមជួបប្រទះតែ ពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងសូមប្រកាសបិទកិច្ចសវនកម្មផ្ទៃក្នុង ចាប់ពីពេលនេះតទៅ៕

អត្ថបទដែលជាប់ទាក់ទង