រុស្ស៊ីចេញការព្រមានតាមអ៊ីនធឺណិតចំពោះអ៊ុយក្រែន
រុស្សី÷អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Oleg Syromolotov បានថ្លែងកាលពីថ្ងៃពុធថា ប្រទេសអ៊ុយក្រែនបង្កបញ្ហាប្រឈមជាសាកលដល់សហគមន៍អន្តរជាតិ ខណៈដែលប្រទេសនេះកំពុងត្រូវបានប្រើប្រាស់ដោយអង្គការណាតូជាយានជំនិះសម្រាប់ការចែករំលែកអាវុធតាមអ៊ីនធឺណិតដោយគ្មានការត្រួតពិនិត្យ។
ថ្លែងទៅកាន់ RIA Novosti លោក Syromolotov បានអោយដឹងថា “ការគំរាមកំហែងដែលបង្កឡើងដោយអ៊ុយក្រែនក្នុងលំហព័ត៌មានគឺមានលក្ខណៈជាសកល”។
លោកបានបន្តថា ប្លុកយោធាដែលដឹកនាំដោយសហរដ្ឋអាមេរិក «កំពុងចែកចាយអាវុធឌីជីថលយ៉ាងសំខាន់ក្នុងរបៀបដែលមិនអាចគ្រប់គ្រងបាន» តាមរយៈអ៊ុយក្រែន។