ទីប្រឹក្សាប្រធានាធិបតីស្រីលង្កាលាលែងពីដំណែង ក្រោយបែកធ្លាយវីដេអូបង្ហាញគាត់រំលោភបំពានផ្លូវភេទ
ស្រីលង្កា÷ទីប្រឹក្សាប្រធានាធិបតីស្រីលង្កា ទទួលបន្ទុកកិច្ចការសភា សាស្ត្រាចារ្យ Ashu Marasinghe បានលាលែងពីមុខតំណែងភ្លាមៗ ត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីវីដេអូដែលបង្ហាញគាត់ថា បានរំលោភបំពានផ្លូវភេទលើសត្វឆ្កែមួយក្បាល ត្រូវបានបង្ហាញដោយអតីតសមាជិកសភា នៅក្នុងសន្និសីទសារព័ត៌មានមួយ។ វីដេអូនេះត្រូវបានមិត្តស្រីរបស់គាត់ថតទុកដែលបានអះអាងថាមានការសង្ស័យបន្ទាប់ពីបានកត់សម្គាល់ឃើញពីការផ្លាស់ប្តូរអាកប្បកិរិយាឆ្កែរបស់គាត់។
រហូតមកដល់ពេលនេះ មិនទាន់មានចំណាត់ការផ្លូវច្បាប់លើលោក Marasinghe នៅឡើយទេ ប៉ុន្តែប្រសិនបើរកឃើញថាមានកំហុស គាត់អាចប្រឈមមុខនឹងការជាប់ពន្ធនាគាររហូតដល់ ២០ ឆ្នាំតាមក្រមព្រហ្មទណ្ឌរបស់ប្រទេស។