**លោក ត្រាំ តែងតាំងសមាជិកសភា ឲ្យធ្វើជាទីប្រឹក្សាសន្តិសុខជាតិ និងចាត់តាំងអភិបាលរដ្ឋ Arkansas ជាឯកអគ្គរដ្ឋទូត ប្រចាំអ៊ីស្រាអ៊ែល**អ៊ីតាលី រិះគន់ Elon Musk និងស្នើកុំឱ្យជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង របស់ប្រទេសខ្លួន**ក្រុមហ៊ុនអាកាសចរណ៍ជាច្រើន លុបចោលការហោះហើរទៅកោះបាលី ដោយសារបារម្ភនឹងបន្ទុះភ្នំភ្លើង និងប៉ើងផេះពាសពេញមេឃ**តម្លៃ Bitcoin ហក់ឡើងឈានដល់ កំណត់ត្រាថ្មីលើសពី ៩៣.៤០០ដុល្លារ ក្នុងមួយកាក់**ហ្វីលីពីន បញ្ជាឲ្យជម្លៀសពលរដ្ឋចេញ មុនពេលព្យុះទីហ្វុង Usagi បោកបក់មកដល់**ប្រធានាធិបតីជាប់ឆ្នោតថ្មីរបស់អាមេរិក ដូណាល់ ត្រាំ និងប្រធានាធិបតីជិតផុតអាណត្តិ ចូ បៃឌិន ជួបពិភាក្សាគ្នាទល់មុខ ពីវិបត្តិអ៊ុយក្រែន និងមជ្ឈិមបូព៌ា**លោក Trump តែងតាំងលោកស្រី Gabbard ជាប្រធានចារកម្ម**សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្ញើសារជូនពរ បងប្អូនជនរួមជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក**តោះមកស្គាល់ឈ្មោះ និងលេខទូរស័ព្ទ អ្នកនាំពាក្យនៅស្ថាប័នតុលាការទូទាំងប្រទេស**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ឧបត្ថម្ភអំណោយជូនអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ដែលមានជីវភាពលំបាកខ្វះខាត**ឧត្ដមសេនីយ៍ទោ ហេង មករា៖ ការងារហ្វឹកហ្វឺនជាប្រភពកសាងធនធានមនុស្ស ធានាទាំងបរិមាណ និងគុណភាព ឆ្លើយតបទៅនឹងកំណែទម្រង់ របស់កងយោធពលខេមរភូមិន្ទ**អភិបាលខេត្តកំពង់ធំ ជួបសំណេះសំណាលជាមួយកីឡាករទូក ដែលត្រូវចូលរួមប្រកួតថ្នាក់ជាតិ នៅរាជធានីភ្នំពេញ**ហ្វីលីពីន អះអាងថា ខ្លួននឹងអនុវត្តតាមដីការបស់ប៉ូលិស Interpol ប្រសិនបើអង្គភាពនេះចេញដីកាសម្រាប់ចាប់ខ្លួនអតីតប្រធានាធិបតី**សហរដ្ឋអាមេរិក នឹងបើកសម្ពោធមូលដ្ឋានការពារដែនអាកាសថ្មីនៅប៉ូឡូញ ក្នុងបរិបទភូមិសាស្ត្រនយោបាយមិនប្រាកដ**ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដឹកនាំមន្ត្រី និងមន្ទីរពាក់ព័ន្ធ ព្រមទាំងអាជ្ញាធរខណ្ឌ ជិះកាណូតពិនិត្យសណ្តាប់ធ្នាប់របៀបរៀបរយ តាមដងទន្លេ**ឥណ្ឌាថា អ័ព្ទពុលគ្របដណ្តប់ទីក្រុងដេលី ធ្វើឱ្យការមើលឃើញធ្លាក់ចុះ និងគំរាមកំហែងដល់ជើងហោះហើរ**រដ្ឋមន្រ្តីការបរទេសអាមេរិក ជួបពិភាក្សាជាមួយប្រមុខអង្គការណាតូ អំពីអ៊ុយក្រែន មុនលោក ដូណាល់ ត្រាំ ត្រឡប់មកសេតវិមានសាជាថ្មី**រដ្ឋាភិបាលកាណាដា សម្រេចចិត្តដំឡើងកម្រិតការិយាល័យស្ថានទូត ទៅជាស្ថានទូតកាណាដានៅភ្នំពេញ**រយៈពេល ១០ខែ ឆ្នាំ២០២៤នេះ កម្ពុជានាំចេញទំនិញក្នុងទឹកប្រាក់ជាង២១ពាន់លានដុល្លារ កើនឡើង១៦%**ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគ សរុបចំនួន៣៤៦គម្រោង ក្នុងទំហំទឹកប្រាក់ជាង៥ពាន់លានដុល្លារ ក្នុងរយៈពេល១០ខែមកនេះ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យអ្នកលេងបណ្តាញសង្គម ចូលជួបសម្តែងការគួរសម

 

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃពុធ ទី២៨ ខែធ្នូ ឆ្នាំ២០២២ បានអនុញ្ញាតឱ្យអ្នកលេងបណ្តាញសង្គម ចូលជួបសម្តែងការគួរសម។

តាមការឲ្យដឹងពី ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានប្រាប់ឱ្យដឹងនៅក្រោយជំនួបថា ក្នុងជំនួបនោះ សម្តេចតេជោ ហ៊ុន សែន បានរៀបរាប់ពីប្រវត្តិនៃការសាងសង់អគារសន្តិភាព ព្រមទាំងដំណើរការដឹកនាំកិច្ច ប្រជុំកំពូលអាស៊ាន និងអាស៊ីបូព៌ា នៅវិមានសន្តិភាពនេះកាលពីឆ្នាំ២០១២ ដែលកម្ពុជា ជាប្រធានអាស៊ាន។ ក្រៅពីការរំលឹកពីប្រវត្តិវិមានសន្តិភាពហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានគូសរំលេចពីភាពលេចធ្លោនៃការដឹកនាំរបស់រាជរដ្ឋាភិបាលក្នុងអាណត្តិទី៦ ផងដែរ។

ភាពលេចធ្លោដែលសម្តេចតេជោ បានមានប្រសាសន៍លើកឡើងរួមមាន៖
១. ការរក្សាបានសុខសន្តិភាព និងស្ថេរភាពនយោបាយ
២. ការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ បានល្អប្រកបដោយសេរី យុត្តិធម៌ និងគ្មានអំពើហិង្សា
៣. ការគ្រប់គ្រងជំងឺកូវីដ១៩ បានយ៉ាងល្អតាមរយៈវិធានសុខាភិបាល និងការចាក់ស្រោចវ៉ាក់សាំង តាមរយៈយុទ្ធសាស្ត្រផ្ការីក និងប្រភពផ្គត់ផ្គង់វ៉ាក់សាំង
៤. ការគ្រប់គ្រងសេដ្ឋកិច្ចបានល្អប្រសើរជម្នះនឹងវិបត្តិកូវីដ១៩ និងវិបត្តិសង្គ្រាមនៅអ៊ុយក្រែន
៥. ការអនុវត្តន៍នយោបាយការបរទេសឈរលើភាពឯករាជ្យ ផ្អែកលើច្បាប់អន្តរជាតិ
៦. ការដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធក្នុងឆ្នាំ២០២២នេះ ប្រកបដោយភាពជោគជ័យ។

បន្ទាប់ពីជំនួបសម្តែងការគួរសមហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានអញ្ជើញរៀបចំអាហារសាមគ្គីជាមួយក្រុមអ្នកលេងបណ្តាញសង្គមទាំង២៦រូប ក្នុងបរិយាកាសរីករាយ និងស្និទ្ធស្នាលក្រៃលែង៕

 

អត្ថបទដែលជាប់ទាក់ទង