**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស

ប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ចំនួន ៣៣៦គ្រួសារ ទទួលបានអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ

ភ្នំពេញ៖ នៅរសៀលថ្ងៃពុធ ទី២៨ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន ប្រធានគណ:កម្មាធិការសាខា សមាជិកសមាជិការគណៈកម្មាធិការសាខា ឯកឧត្តម ម៉ាង ស៊ីណេត អនុប្រធានគណៈកម្មាធិការសាខា លោក អ៊ី ធារិន ប្រធានគណៈកម្មធិការអនុសាខាស្រុកព្រៃនប់ សមាជិកសមាជិការគណៈកម្មាធិការសាខាមន្ត្រីសាខា អនុសាខា និងអ្នកស្ម័គ្រចិត្ត រួមទាំងភ្ញៀវកិត្តិយស សប្បុរសជន បាននាំយកអំណោយមនុស្សធម៌ចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ ចំនួន ៣៣៦គ្រួសារ ស្ថិតនៅ ខាងក្រោយសាលាបឋមសិក្សា និងអនុវិល័យសាមគ្គី ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ក្នុងឱកាសនោះឯកឧត្តម គួច ចំរើន ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជា បានពាំនាំការផ្តាំផ្ញើសួរសុកទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់នាពេលនេះ និងសូមចូលរួមការលំបាកដោយឥទ្ធិពលខ្យល់កន្ត្រាក់បង្កឱ្យមានផ្ទះចំនួនជាង ៤ ០០០គ្រួសារនៅស្រុកចំនួនពីរ គីស្រុកព្រៃនប់ និងស្រុកកំពង់សិលា ត្រូវបានបើងដំបូល ក្នុងនោះរលំចំនួនជាង ៣០ខ្នង និងបង្កឱ្យមានប្រជាពលរដ្ឋរងគ្រោះថ្នាក់ ៥នាក់ និងធ្វើឱ្យខូចខាតសម្ភារះក្នុងផ្ទះថែមទៀត។ នេះជាគ្រោះធម្មជាតិមួយមិនថាប្រទេសណាទេនោះទេ សូម្បីពិភពលោកក៏រងគ្រោះធម្មជាតិដូចគ្នា។ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមចូលរួមការលំបាករបស់បងប្អូនរងផលប៉ះពាល់ដោយឥទ្ធិពលខ្យល់កន្ត្រាក់ និងផ្តាំផ្ញើឱ្យយកចិត្តទុក្ខដាកអំពីអាយុជីវិត និងជីវភាពប្រជា ពលរដ្ឋ ហើយថ្នាក់ដឹកនាំខេត្ត សាខាកាកបាទក្រមខេត្ត បានគិតគូរពីសុខទុក្ខដោយប្រើប្រាស់គណបញ្ជាការឯកភាពស្រុក ចុះដោះ ស្រាយបញ្ហាប្រឈមជួយសង្គ្រោះរួមទាំងក្រុមគ្រូពេទ្យចុះដល់ទីតាំងដោយគ្រោះធម្មជាតិ។

ជាមួយគ្នានេះ ឯកឧត្តមបន្តទៀតថា សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតបានយកចិត្តទុកដាក់ នាំយកស្បៀងអាហារចែកជូនប្រជាពលរដ្ឋ ពិសេសផ្តោតលើចាស់ជរា និងកុមារ។ តាងនាមប្រធានគណៈកម្មាធិការសាខាកាកបាទក្រហម សូមថ្លែងអំណរកងកម្លាំងប្រដាប់អាវុធបានជួយសម្របសម្រូលការលំបាករបស់ប្រជាពលរដ្ឋបានទាន់ពេលវេលា។ ហើយពេលនេះយើងបាននាំយកអំណោយមនុស្សធម៏ដែលមានមកពីសប្បុរសជនជាតិ អន្តរ ជាតិ ដើម្បីចែកជូនបងប្អូនរងគ្រោះ ។

ឆ្លៀតក្នុងឳកាសនោះ ឯកឧត្តម សូមអំពាវនាវបងប្អូនប្រជាពលរដ្ឋទាំងអស់មានការប្រុងប្រយ័តថែទាំសុខភាពឱ្យបានល្អព្រោះនៅពេលអាកាសធាតុចុះត្រជាក់វានឹងងាយរងផលប៉ះពាល់ដាលឆ្លងជំងឺផ្តាសសាយ និងជំងឺកូវីដសូមប្រុងប្រយ័តពីសុខភាពក្នុងការរស់នៅជាមួយគ្នាបន្តជីវភាពជាមួយគ្នាបន្តទៀត។

ឯកត្តម ក៏អំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមចាក់វ៉ាក់សាំងដូសចំរុញឱ្យបានគ្រប់គ្នាគ្រប់ផង ដើម្បីកាត់បន្ថយការឆ្លងកូវីដ-១៩ ក្នុងក្រុមគ្រួសារ និងសហគមន៍។

អំណោយដែលបានចែកជូនប្រជា ពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់មានចំនួន ៣៣៦គ្រួសារ ក្នុងមួយគ្រួសារទទួលបាន៖អង្ករ ២៥គីឡូក្រាម មី១កេស ត្រីខ១០ កំប៉ុង ទឹកត្រី១យួរ កន្ទេល១ ជែល១ដប ឃីតមួយកញ្ចប់ (មុង១ ភូយ១ សារុង១ ក្រម៉ា១) និងថវិកា ៥០០០០រៀល។ ដោយឡែកអ្នកស្ម័គ្រចិត្ត ១៥នាក់ ក្នុងម្នាក់ ១០ម៉ឺនរៀល៕

 

អត្ថបទដែលជាប់ទាក់ទង