ឯកឧត្ដម នេត្រ ភក្ត្រា ចូលរួមពិធីផ្ទេរ-ទទួល ទីតាំងអតីតសាលាក្តីខ្មែរក្រហម មកក្រោមការគ្រប់គ្រង របស់បញ្ជាការដ្ឋានកងទ័ពជើងគោក
ភ្នំពេញ៖ ឯកឧត្ដម នេត្រ ភក្ត្រា ប្រធានផ្នែកកិច្ចការសាធារណៈ និងជាអ្នកនាំពាក្យសាលាក្ដីខ្មែរក្រហម នាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ បានអញ្ជើញចូលរួមក្នុងពិធីផ្ទេរ-ទទួល ទីតាំងអតីតសាលាក្តីខ្មែរក្រហម មកក្រោមការគ្រប់គ្រង របស់បញ្ជាការដ្ឋានកងទ័ពជើងគោក ក្រោមអធិបតីភាពឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ។