ដានជើងបំពេញទស្សនកិច្ចរបស់លោកXi Jinpingនៅឆ្នាំ២០២២
ឆ្នាំ២០២២ លោកXi Jinpingប្រធានរដ្ឋចិនបានចេញបំពេញទស្សនកិច្ចជា៣លើក ហើយទៅកាន់ប្រទេសចំនួន៥ ចេញផ្សាយសម្លេងប្រទេសចិនក្នុងឆាកអន្តរជាតិ ព្រមនិងផ្តល់គម្រោងចិន និងរួមចំណែកប្រាជ្ញាចិនដល់ការគ្រប់គ្រងពិភពលោក។ដានជើងបំពេញទស្សនកិច្ចមិនគ្រាន់តែកត់ត្រារូបរាងដ៏មមាញឹករបស់មេដឹកនាំប្រទេសធំប៉ុណ្ណោះទេ ក៏បញ្ជាក់ពីសមិទ្ធផលថ្មីនៃការទូតរបស់ប្រទេសចិនផងដែរ។
ពីថ្ងៃទី១៤ដល់ថ្ងៃទី១៦ ខែកញ្ញា លោកXi Jinpingបានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាប្រមុខរដ្ឋនៃអង្គការសហប្រតិបត្តិការសៀងហៃលើកទី ២២ ព្រមនិងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋកាហ្សាក់ស្ថាននិងសាធារណរដ្ឋអ៊ូសបេគីស្ថានតាមការអញ្ជើញ។នេះជាការបំពេញទស្សនកិច្ចលើកដំបូងរបស់លោកXi Jinpingបន្ទាប់ពីការរីករាលដាលនៃជំងឺកូវីដ១៩។
ពីថ្ងៃទី១៤ដល់ថ្ងៃទី១៧ ខែវិច្ឆិកា លោកXi Jinpingបានទៅកាន់កោះបាលីដើម្បីអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលលើកទី១៧នៃអ្នកដឹកនាំក្រុមប្រទេសG20។ពីថ្ងៃទី១៧ដល់ថ្ងៃទី១៩ ខែវិច្ឆិកា លោកXi Jinpingបានទៅក្រុងបាងកក ប្រទេសថៃ ដើម្បីអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំក្រៅផ្លូវការថ្នាក់ដឹកនាំលើកទី២៩នៃអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វីក ព្រមនិងបំពេញទស្សនកិច្ចនៅប្រទេសថៃ។
ពីថ្ងៃទី៧ដល់ថ្ងៃទី១០ ខែធ្នូ លោកXiJinpingបានទៅក្រុងរីយ៉ាដ រាជធានីប្រទេស
អារ៉ាប៊ីសាអូឌីត ដើម្បីអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលចិន-ប្រទេសអារ៉ាប់លើកដំបូង កិច្ចប្រជុំកំពូលចិន-ក្រុមប្រឹក្សាសហប្រតិបត្តិការបណ្ដាប្រទេសអារ៉ាប់ជាប់ឈូងសមុទ្រពែក្ស និងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសអារ៉ាប៊ីសាអូឌីត។នេះជាការបំពេញទស្សនកិច្ចលើកដំបូងរបស់លោកXiJinpingនៅប្រទេសក្នុងតំបន់មជ្ឈិមបូព៌ានិងបំពេញទស្សនកិច្ចនៅប្រទេសអារ៉ាប៊ីសាអូឌីម្តងទៀតបន្ទាប់រំលងអស់រយៈពេល៦ឆ្នាំ៕