ការស៊ើបអង្កេតប្រធានធនាគារលីបង់នឹងត្រូវធ្វើឡើងនៅខែក្រោយ
លីបង់÷ក្រុមអ្នកស៊ើបអង្កេតអ៊ឺរ៉ុបនឹងធ្វើការស៊ើបអង្កេតលើទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់ទេសាភិបាលធនាគារកណ្តាលនៃប្រទេសលីបង់លោក Riad Salameh នៅខែក្រោយនេះ ខណៈដែលពួកគេក៏បានសាកសួរមន្ត្រីធនាគារពាណិជ្ជ និងធនាគារកណ្តាលខ្លួនឯងផងដែរ។
រដ្ឋអាជ្ញាលីបង់បានបើកការស៊ើបអង្កេតលើទ្រព្យសម្បត្តិរបស់ Salameh កាលពីឆ្នាំមុន ជុំវិញការចោទប្រកាន់ថាគាត់បានកេងប្រាក់ចំនួន ៣០០ លានដុល្លាររួមជាមួយបងប្រុសរបស់គាត់ ខណៈដែលប្រទេសបារាំង អាល្លឺម៉ង់ និងលុចសំបួបានបង្កកទ្រព្យសម្បត្តិរបស់គាត់ដែលមានតម្លៃ ១២០ លានដុល្លារកាលពីខែមិថុនា។ទោះបីជាព្រះរាជអាជ្ញាលីបង់ក៏បានស្នើសុំការចោទប្រកាន់ពីបទប្រព្រឹត្តិខុសផ្នែកហិរញ្ញវត្ថុ ប្រឆាំងនឹងគាត់នៅក្នុងខែមិថុនាឆ្នាំនេះក៏ដោយ ក៏ Salameh នៅតែទទួលបន្ទុកធនាគារកណ្តាលដដែល។