ការផ្ទុះធុងហ្គាសនៅអាហ្វ្រិកខាងត្បូង ចំនួនអ្នកស្លាប់កើនឡើងដល់ ២៧នាក់
អាហ្វ្រិកខាងត្បូង÷ដំបូលនៃផ្នែកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ Tambo Memorial ត្រូវបានរហែក ផ្ទះពីរខ្នងដែលនៅសេសសល់ក្នុងសភាពទ្រុឌទ្រោម រថយន្តជាច្រើនត្រូវបានបំផ្លាញ និងអ្នកឈរមើលបានរងរបួស បន្ទាប់ពីរថយន្តដឹកហ្គាសបានផ្ទុះនៅក្នុងទីក្រុង Johannesburg ។
សារព័ត៌មានក្នុងស្រុករាយការណ៍ថា អ្នកស្លាប់ទាំង ១០ នាក់ក្នុងចំណោមអ្នកស្លាប់ទាំង ២៧ នាក់គឺជាកម្មករនៅមន្ទីរពេទ្យ អាជ្ញាធរបានបញ្ជាក់ហើយអ្នកបើកបររថយន្តត្រូវបានដោះលែងពីការចាប់ខ្លួនបន្ទាប់ពីខ្វះភស្តុតាងសម្រាប់ការចោទប្រកាន់ពីបទមនុស្សឃាត។
អាជ្ញាធរបានអោយដឹងថា ពួកគេកំពុងតែស៊ើបអង្កេតការបំផ្ទុះនេះ។