សម្ដេចតេជោ បញ្ជាក់ថា រាជរដ្ឋាភិបាល នៅតែរក្សាការបើកប្រាក់បៀវត្សរ៍ តាមប្រព័ន្ធធនាគារ មិនវិលទៅរកការបើក ជាសាច់ប្រាក់ផ្ទាល់វិញឡើយ
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអះអាងថា រាជរដ្ឋាភិបាលកម្ពុជា នៅតែរក្សាការបើកប្រាក់បៀវត្សរ៍ តាមប្រព័ន្ធធនាគារ ហើយមិនវិលទៅរកការបើកប្រាក់បៀវត្សរ៍ ជាសាច់ប្រាក់ផ្ទាល់វិញឡើយ។
ទាក់ទិនបញ្ហានេះដែរ ក្នុងពិធីបើកការដ្ឋានស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ និង៣៣ ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពត និងខេត្តកែប នាថ្ងៃទី៣០ ធ្នូនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំទៅលោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ឲ្យពង្រឹងការគ្រប់គ្រងមន្ត្រីរបស់ខ្លួន កុំចង់ឲ្យរាជរដ្ឋាភិបាល បើកប្រាក់បៀវត្សរ៍ជាសាច់ប្រាក់ ៕