**ចិន​ពង្រីក​ពន្ធ​ប្រឆាំង​ការ​បង្ខូច​ថ្លៃ​ទំនិញ​លើ​ការ​នាំ​ចូលសារធាតុ N-butanol ពី​តំបន់​តៃវ៉ាន់ ម៉ាឡេស៊ី និងអាមេរិក**អគ្គនាយកអន្តោប្រវេសន៍៖ សកម្មភាពជួញដូរគ្រឿងញៀន និងការនាំស្ត្រីខ្មែរទៅក្រៅប្រទេសខុសច្បាប់ កន្លងទៅយើងបានទប់ស្កាត់ និងបង្ក្រាបបានជាច្រើនករណី នៅតាមបណ្តាប៉ុស្តិ៍ច្រកទ្វារអន្តរជាតិ និងប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិ**ចិន​បើក​ដំណើរការ​កប៉ាល់​វាយប្រហារ​តាម​ដងខ្លួន​ជំនាន់​ថ្មី**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញប្រកាសដាក់ឱ្យអនុវត្តឯកសារយុទ្ធសាស្ត្រសំខាន់ពីរ និងបំពាក់គ្រឿងឥស្សរិយយសជូនថ្នាក់ដឹកនាំទីស្តីការគណៈរដ្ឋមន្ត្រី**អភិបាលខេត្ត មីយ៉ាហ្គិ និងជាប្រធានសមាគមអភិបាលខេត្ត នៃប្រទេសជប៉ុន ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀត រវាងបណ្ដាខេត្តនានា នៃប្រទេសជប៉ុន ជាមួយកម្ពុជា**សហជីពនៅកម្ពុជា អបអរសាទរទិវាសន្តិភាព ដោយអះអាងថា ដោយសារសន្តិភាពពេញលេញ ទើបវិស័យការងារនៅកម្ពុជារីកចម្រើន ដែលបង្កើតឱកាសការងាររាប់លានកន្លែង**នាយឧត្តមសេនីយ៍ ស ថេត អញ្ជើញបើកការប្រកួតវាយកូនគោល «ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន» លើកទី៨ អបអរសាទរទិវាសន្តិភាពនៅកម្ពុជា**ចង់ធ្វើកិច្ចសន្យាជួលដី ផ្ទះ តូប យានជំនិះ កុំធ្វើតែគ្នាឯង! សូមឆ្លៀតទៅធ្វើលិខិតបញ្ជាក់ងាយៗនៅឃុំ សង្កាត់!**សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម រៀបចំទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ និងផ្តល់អំណោយមនុស្សធម៌ ជូនពលរដ្ឋងាយរងគ្រោះ ក្នុងឃុំស្វយទាប ៥០គ្រួសារ**សមត្ថកិច្ចព្រហ្មទណ្ឌកម្រិតស្រាល បង្ហាញមុខក្រុមជនសង្ស័យ​ និងក្រុមក្មេងទំនេីង ១២នាក់**ឯកឧត្ដម អ៊ុំ រាត្រី ដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់សមត្ថកិច្ចពាក់ព័ន្ធ ត្រូវបង្ក្រាបឱ្យខានតែបាន នូវករណីក្មេងទំនើងដែលបង្កភាពភ័យខ្លាចដល់ពលរដ្ឋតាមមូលដ្ឋាន**ចិន យល់ព្រមសាងសង់ទំនប់វារីអគ្គិសនីដ៏ធំបំផុត របស់ពិភពលោក ដោយចាប់ផ្តើមគម្រោងនេះ នៅលើគែមខាងកើតនៃខ្ពង់រាបទីបេ**កិច្ចប្រឹងប្រែងដើម្បីរក្សាស្ថិរភាព និងទប់ស្កាត់ការធ្លាក់ចុះបន្ថែមទៀត ក្នុងទីផ្សារអចលនទ្រព្យរបស់ចិននឹងបន្តទៅមុខទៀតនៅឆ្នាំ២០២៥**ធនាគារពិភពលោក ព្រមានថា ការធ្លាក់ចុះទំនុកចិត្តគ្រួសារ និងអាជីវកម្ម រួមជាមួយបញ្ហាប្រឈម ក្នុងវិស័យអចលនទ្រព្យ នឹងបន្តដាក់បន្ទុកលើប្រទេសចិននៅឆ្នាំក្រោយ**ក្រុមការងារចំពោះកិច្ច ប្រកាសពី វឌ្ឍនភាពការងារសាងសង់ផ្លូវក្រវាត់ព្រំដែន ដោយប្រើប្រាស់ មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន**កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ២នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីហិង្សាដោយចេតនា**បទវិភាគ៖អ្នកណាទទួលខុសត្រូវលើយុទ្ធសាស្ត្រ “តំបន់ពណ៌ប្រផេះ”?**ទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ និងពិភាក្សាអំពីដំណើរការរៀបចំវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤**រដ្ឋបាលខេត្តពោធិ៍សាត់ ចេញសេចក្តីបំភ្លឺព័ត៌មានស្តីពី ការផ្អាកជាបណ្តោះអាសន្នការបង្កបង្កើនផលស្រូវប្រាំងលើកទី២ គឺដើម្បីការពារផលប្រយោជន៍របស់ប្រជាកសិករកុំឱ្យខាតបង់

បង្ក្រាបមុខសញ្ញាឆក់យ៉ាងសកម្ម ចំនួន២នាក់ នៅភូមិសាស្ត្រក្រុងព្រះសីហនុ

ភ្នំពេញ៖ ក្រោមការបញ្ជាដោយផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ អធិការដ្ឋាននគរបាលក្រុងព្រះសីហនុ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ បានបើកប្រតិបត្តិការដេញបង្ក្រាបបានសង្ស័យចំនួន០២នាក់ ដែលធ្លាប់បានធ្វើសកម្មភាពលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបលុយ និងទូរសព្ទ័ដៃចំនួន២ករណីផ្សេងគ្នា) នៅចំណុចលើការ៉ូឡា ស្ថិតនៅក្រុមទី០១ ភូមិ១ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ កាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២ និងនៅចំណុចមុខសាលារៀនកម្មករ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២។

ជនសង្ស័យចំនួន២នាក់មានឈ្មោះ គឹម នៅស៊ីណុច ហៅណុច ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ និងស្នាក់នៅ មិនពិតប្រាកដ និងឈ្មោះ ឃួន ឧស្សាហ៍ ហៅ យក្ស ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ និងស្នាក់នៅ មិនពិតប្រាកដ និងដកហូតបានវត្ថុតាងដកហូតបាន ម៉ូតូ០១គ្រឿងម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២។

ក្រោយពេលសាកសួរ ជនសង្ស័យទាំង០២នាក់ បានសារភាពថាពួកខ្លួនពិតជាបានធ្វើសកម្មភាពដូចខាងលើប្រាកដមែន។ បច្ចុប្បន្នកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ កំពុងបន្តស្រាវជ្រាវសាកសួរកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត៕

អត្ថបទដែលជាប់ទាក់ទង