**អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនប្រកាសបង្កើតគណៈកម្មាធិការអ្នកជំនាញសិក្សាស្រាវជ្រាវបញ្ហាសមុទ្រចិនខាងត្បូង និងចេញផ្សាយ «របាយការណ៍ស្តីពីការយល់ដឹងរបស់អាស៊ីអាគ្នេយ៍ចំពោះសមុទ្រចិនខាងត្បូង»**បទវិភាគ៖ភូមិភាគស្វយ័តស៊ីចាំង ជាសមិទ្ធផលនិងការឆ្លុះបញ្ចាំងនៃការអភិវឌ្ឍកិច្ចការសិទ្ធិមនុស្សរបស់ប្រទេសចិន**ឯកឧត្តម លឺ ឡាយស្រេង អញ្ជើញគោរពវិញាណក្ខន្ធសព ឯកឧត្តម ហ៊ុន សាន**គម្រោងស្ថាបនាស្ពានថ្មី ស្ពានបេតុងស្ទឹងឆ្វេង ត្រូវបានរៀបចំពិធីបួងសួងសុំម្ចាស់ទឹកម្ចាស់ដីដើម្បីសាងសង់នៅព្រឹកនេះហើយ**ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ ដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពជាក់ស្តែងរមណីយដ្ឋាន «ទេទឹកពុះ» ដែលស្ថិតនៅក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ**សម្តេច ម៉ែន សំអន៖ សម្ពោធសមិទ្ធិផលនៅវត្តឬស្សីជុកជើង តម្លៃជាង ១៨ម៉ឺនដុល្លារ បង្ហាញពីជំនឿ ការរីកចម្រើននៃសេដ្ឋកិច្ចជាតិ និងប្រាក់ចំណូលរបស់ប្រជាពលរដ្ឋមានការកើនឡើង**ថៃ៖ ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីបានកើនឡើងដល់ ១៧នាក់ហើយ**កូរ៉េខាងត្បូង៖ ការពង្រីកលទ្ធិគាំពារពាណិជ្ជកម្មនឹងដាក់សម្ពាធលើសេដ្ឋកិច្ចពិភពលោក ដែលនាំឱ្យមានអតិផរណា និងការប្រែប្រួលខ្ពស់នៃអត្រាប្តូរប្រាក់**ក្រុមអ្នកច្បាប់សម្តេចធិបតី ហ៊ុន ម៉ាណែត ត្រូវបានប្រកាសសមាសភាពជាផ្លូវការ**ចិន រៀបចំសេណារីយ៉ូមួយ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាមួយជប៉ុន និងកូរ៉េខាងត្បូង ជុំវិញការរំសាយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង**អ៊ីរ៉ង់នឹងមិនឱនក្បាលដាច់ខាតចំពោះសម្ពាធរបស់អាមេរិក ក្នុងការបន្តការចរចាអំពីកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនឡើយ**ប្រមុខការពារជាតិអាមេរិក នឹងជំរុញទំនាក់ទំនងយោធាជាមួយហ្វីលីពីន ដើម្បីពង្រឹងការរារាំងប្រឆាំងនឹងការគំរាមកំហែងពីចិនកុម្មុយនិស្ត**បារាំង និងអង់គ្លេស ប្រកាសគាំទ្រដល់ទីក្រុងគៀវក្នុងការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធបំពង់បង្ហូរ Sudzha ក្នុងតំបន់ Kursk របស់រុស្ស៊ី**លោក ម៉ាក្រុង បង្ហាញនូវគំនិតផ្តួចផ្តើម ដើម្បីគាំទ្រដល់អ៊ុយក្រែន ក្នុងកិច្ចប្រជុំកំពូលនៅទីក្រុងប៉ារីស**អញ្ជើញដល់កម្ពុជាភ្លាម សម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញគោរពវិញ្ញាណក្ខន្ធបងប្រុសដោយក្តីវិប្បយោគ និងក្តុកក្តួលក្រៃលែង**ចូលរួមរំលែកទុក្ខ! បណ្ឌិតសភាចារ្យ ព្រំ ម៉ល់ អតីតប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ ទទួលមរណភាព ក្នុងជន្មាយុ ៩២ឆ្នាំ**ថៃ៖ ៧នាក់ស្លាប់ ៩៧នាក់បាត់ខ្លួន ក្រោយរលំអគារ៣០ជាន់ ខណៈអាជ្ញាធរជំរុញល្បឿននៃការជួយសង្រ្គោះ**រដ្ឋមន្ត្រីសាធារណការ ចុះពិនិត្យការងារជួសជុលសាងសង់ ស្ពានលេខ៣១ (ផ្លូវជាតិលេខ២១) ស្ថិតក្នុងឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល**ក្រសួងបរិស្ថាន ជូនដំណឹងអំពីករណីភ្លើងឆេះព្រៃនៅក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥**ក្រុមអ្នកជួយសង្គ្រោះជនជាតិចិន បន្តជួយសង្គ្រោះអ្នកនៅរស់រានមានជីវិតនៅទីក្រុង Nay Pyi Taw ប្រទេសមីយ៉ាន់ម៉ា

បទយកការណ៍៖ ភាពយន្តចល័តចិន-កម្ពុជា នៅតែស្ថិតក្នុងដួងចិត្តប្រជាជនខ្មែរ


សាធារណជននៅតាមបណ្តាខេត្តនានា ក្នុងប្រទេសកម្ពុជានៅតែចាប់អារម្មណ៍ និងស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះព្រឹត្តិការណ៍ដំណើរភាពយន្តចល័តចិន-កម្ពុជា រហូតមកដល់ឆ្នាំ២០២២នេះ។ ជាក់ស្តែង ដំណើរភាពយន្តចល័តចិន-កម្ពុជា ដ៏ឆ្នើម លើកទី៦ ទើបបានបញ្ចប់ និងទទួលបានជោគជ័យយ៉ាងខ្លាំង ជោគជ័យ ដោយសារតែមហាជននៅតែមកទស្សនាភាពយន្តផ្ទាល់ យ៉ាងច្រើនកុះករ និងបានបញ្ចេញចំណាប់អារម្មណ៍គាំទ្រ និងស្វាគមន៍ជាខ្លាំង។
សូមអញ្ជើញស្តាប់ចំណាប់អារម្មណ៍របស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ សហភាពសហព័ន្ធយុវជនកម្ពុជា សិស្សានុសិស្ស និងប្រជាពលរដ្ឋ ដែលបានទស្សនាភាពយន្តផ្ទាល់៖
លោក ឈឹម វុទ្ធា អភិបាលរងខេត្តកំពង់ឆ្នាំង «សម្រាប់ខេត្ត យើងខ្ញុំ ខ្លួនខ្ញុំផ្ទាល់ ក៏ដូចជា ប្រជាពលរដ្ឋនៅខេត្តកំពង់ឆ្នាំងយើងខ្ញុំនេះ មានការសប្បាយរីករាយ ព្រោះនេះគឺជាទស្សនីភាពមួយធ្វើការឆ្លុះបញ្ចាំងការវិវឌ្ឍនៃផ្នែកគំនិតមួយទៀត ដែលយើងខ្ញុំទាំងអស់គ្នា គិតថា មានការគាំទ្រចំពោះសកម្មភាព នៃការបញ្ចាំង ក្នុងទឹកដីនៃខេត្តកំពង់ឆ្នាំងរបស់យើងខ្ញុំនេះ បាទ»។
លោក ចាប នាង អភិបាលក្រុងពោធិ៍សាត់៖ «ការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសទាំងពីរនេះ ជាយុទ្ធសាស្ត្រ ការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជានិងចិន ឲ្យមានកាន់តែមានភាពរឹងថែមទៀត ក្នុងនាមរដ្ឋបាលក្រុងពោធិ៍សាត់ ក៏ដូចជាតំណាងឲ្យប្រជាពលរដ្ឋទាំងមូល នៅក្នុងខេត្តពោធិ៍សាត់នេះ គឺមានការអរគុណចំពោះការរៀបចំកម្មវិធីនេះ គឺភាពយន្តចល័តរបស់ស្ថានទូតចិន និងភាគីកម្ពុជាយើងនេះ គឺឃើញថា ពិតជាមានការល្អប្រសើរ ក្នុងទឹកដីខេត្តពោធិ៍សាត់របស់យើងនេះ»។
លោក ឡាច ផេងលី ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តពោធិ៍សាត់៖ «ខ្ញុំចាប់អារម្មណ៍ត្រង់ថា មិត្តភាពកម្ពុជាចិន ត្រូវបានរាជរដ្ឋាភិបាលកំណត់ថា ជាមិត្តភាពអមតៈរវាងចិន និងខ្មែរយើងបាទ ខ្ញុំមានចំណាប់អារម្មណ៍ត្រង់ថា គួរតែមានការផ្លាស់ប្តូរវប្បធម៌រវាងខ្មែរនិងចិន ក្នុងភាពយន្តហ្នឹង បាទ»។
លោក សន សំអាត អភិបាលរង ស្រុកកំពង់ត្រឡាច និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (សសយក) ប្រចាំស្រុក៖« បាទ ខ្ញុំសង្ឃឹមថា ក្រោយពីការចាក់បញ្ចាំងនេះទៅ សូមសង្ឃឹមថា ថ្ងៃក្រោយ នឹងមានទស្សនីយភាពភាពយន្តចល័តរបស់កម្ពុជាចិននេះ នឹងមកបញ្ចាំង នៅលើទឹកដី នៃស្រុកកំពង់ត្រឡាច ម្តងទៀត»
យុវតី គឿង ពិសី រៀនថ្នាក់ទី១២ នៅវិទ្យាល័យកំពង់ត្រឡាច៖ «ចូលចិត្តមើលរឿងចិន ដោយសារតែខ្ញុំចង់ចេះភាសាចិន ហើយណាមួយ គឺរឿងចិន ល្អមើល អាចស្វែងយល់ពីវប្បធម៌បានច្រើនដែរ ដូចជា ការរស់នៅ ការស្លៀកពាក់ និង វប្បធម៌ផ្សេងៗ និយាយទៅ យើងបានស្វែងយល់ផ្សេងៗជាច្រើន»។
រីឯលោក តាំង គា ដែលជាកសិករមួយរូប ទោះបីជាពិការជើងម្ខាំងក៏ដោយ ក៏បានឆ្លៀតមកចូលរួមទស្សនាភាពយន្តដែរ ព្រោះលោកចូលចិត្តមើលភាពយន្តចិនណាស់ ជាពិសេស នៅថ្ងៃនោះបានទស្សនា ហើយលោកបានប្រាប់ថា៖
«អរគុណភាគីចិន និងភាគីខ្មែរដែលបានបញ្ចាំង (កុន) មកអប់រំយើងខ្ញុំ ខ្ញុំចូលចិត្តមើលរឿងចិននេះ មានអត្ថន័យអប់រំយើង ឲ្យបានល្អ ធ្វើជាគំរូ ដូចនៅក្នុងរឿង អញ្ចឹង កុំឲ្យយើងលោភលន់ ច្រើន ក៏មានឆុតឆាកកំប្លែង សប្បាយ ជក់ចិត្តដែរ ខ្ញុំជក់ចិត្តមើលរឿងចិនហ្នឹង បានជាខ្ញុំអង្គុយមើល»
សូមបញ្ចាក់ថា ព្រឹត្តិការណ៍ «ដំណើរភាពយន្តចល័តចិនកម្ពុជា ដ៏ឆ្នើម» លើកទី៦ ដំណើរការទៅបាន ក្រោមកិច្ចសហប្រតិបត្តិការ រវាងស្ថានទូតចិនប្រចាំកម្ពុជា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងវិទ្យុមិត្តភាពកម្ពុជាចិន។ បន្ទាប់ពីសម្ពោធជាផ្លូវការ កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ ដំណើរភាពយន្តចល័តចិនកម្ពុជា លើកទី៦ បាននាំយកភាពយន្តល្អៗ ទៅចាក់បញ្ចាំង ជូនសាធារណជនទស្សនា ដោយមិនគិតថ្លៃ នៅទីតាំងនានា ក្នុងខេត្តបាត់ដំបង ពោធិ៍សាត់ និងកំពង់ឆ្នាំង ចំនួន៧លើក មានទស្សនិកជនចូលរួមទស្សនាសរុប ជាង៣៥០០ នាក់។
ការចូលរួមគាំទ្រយ៉ាងច្រើនពីសំណាក់ប្រជាជនខ្មែរបែបនេះ បង្ហាញច្បាស់ថា ព្រឹត្តិការណ៍ដំណើរភាពយន្តចល័តចិន-ខ្មែរ ដ៏ឆ្នើម នៅតែស្ថិតក្នុងដួងចិត្តរបស់ប្រជាជនកម្ពុជា ដើម្បីជំរុញការផ្លាស់ប្តូរវប្បធម៌ រវាងប្រទេសទាំងពីរ កាន់តែល្អប្រសើរបន្ថែមទៀត និងយូរអង្វែងជាអមតៈ៕
(ដោយ៖ វិទ្យុមិត្តភាពកម្ពុជា-ចិន)

អត្ថបទដែលជាប់ទាក់ទង