**លោក ឌួង ឆាយ សម្រេចប្រគល់កូនស្រី ទៅឲ្យអតីតប្រពន្ធ អ្នកនាង ដេត ម៉ាលីណា ដោយការស្ម័គ្រចិត្ត តាមកាលកំណត់របស់អាជ្ញាសាលា**អ្នកភូមិប្រាសាទ ស្រុកពួក មកធ្វើកិច្ចពិធីកោរជុក នៅប្រាសាទអង្គរវត្ត**អ្នកត្រៀមឆ្លងស្ពានអ្នកលឿង ត្រូវដឹងពីការត្រៀមជើងព្រួលរំដោះការកកស្ទះរបស់អាជ្ញាធរ ក្នុងឱកាសឆ្នាំថ្មី**មន្ទីរបញ្ចកោណ៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ភីត ហេគសិត បានពង្រឹងសមត្ថភាពយោធាសហរដ្ឋអាម៉េរិកកាន់តែខ្លាំងនៅតំបន់មជ្ឈិមបូព៌ា**សហរដ្ឋអាម៉េរិកយល់ព្រមលក់យន្តហោះចម្បាំង F-16 ក្នុងតម្លៃ៥,៥៨ ពាន់លានដុល្លារ ទៅឱ្យហ្វីលីពីន**រដ្ឋមន្ត្រីមហាផ្ទៃ៖ ឆន្ទៈដ៏ធំរបស់រាជរដ្ឋាភិបាល គឺមិនឱ្យទឹកដីបាត់បង់សូម្បីតែ ១សង់ទីម៉ែត្រ ហើយក៏មិនមានចិត្តទៅដណ្ដើមទឹកដីរបស់អ្នកណាឡើយ**រដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្តីណែនាំ ស្តីពីការរៀបចំបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ខ្មែរនៅរាជធានីភ្នំពេញ**សម្តេចធិបតី និងលោកជំទាវ ឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងសម្ភារសំណង់មួយចំនួន ជូនប្រតិបត្តិការសឹករងកំពង់ធំ**រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ណែនាំអាជ្ញាធរបន្តថែរក្សាសន្តិសុខជូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី**បទវិភាគ៖សូមដាស់តឿនអាជ្ញាធរតៃវ៉ាន់របស់បុគ្គលវីលៀម ឡៃថា៖រាល់សកម្មភាពអបគមន៍និយមដែលប៉ុនប៉ងឱ្យតៃវ៉ាន់ឯករាជ្យគឺមានតែផ្លូវទាល់ច្រកប៉ុណ្ណោះ**លោក Wang Yi ថ្លែងអំពីសង្គ្រាមពាណិជ្ជកម្មរវាងចិននិងអាមេរិក៖ បើអាមេរិកបន្តកំហែងយកប្រយោជន៍ នោះភាគីចិននឹងតបតវិញយ៉ាងដាច់ខាត**អង្គភាពសារព័ត៌មាន Hot News Asia ទទួលបានបណ្ណសរសើរពី អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្នុងការផ្សព្វផ្សាយគោលនយោបាយ និងសមិទ្ធផលនានា របស់រាជរដ្ឋាភិបាល**អភិបាលខេត្តបាត់ដំបង ចុះទទួលស្វាគមន៍ពលករខ្មែរវិលត្រលប់ពីប្រទេសថៃមកលេងស្រុកកំណើតអំឡុងពេលចូលឆ្នាំថ្មី នៅច្រកទ្វាព្រំដែនអន្តរជាតិដូង**ឧបនាយករដ្ឋមន្ត្រី ស សុខា អញ្ជើញសម្ពោធ និងសំណេះសំណាលជាមួយកងកម្លាំងនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម**ប.ស.ស. បានធ្វើបច្ចុប្បន្នភាពអនុវត្តផ្ដល់សេវាតាមប្រព័ន្ធអនឡាញ ស្របតាមការរីកចម្រើននៃបច្ចេកវិទ្យាថ្មីៗ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញអមដំណើរឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចុះពិនិត្យមើលដំណើរការនៃការបំពេញការងាររបស់មន្ត្រីនៅអង្គភាពច្រកចេញចូលតែមួយរបស់រដ្ឋបាលខេត្តកំពង់ចាម**ឧត្តមសេនីយ៍ទោ ស សំបូរធន ដឹកនាំអង្គប្រជុំផ្សព្វផ្សាយបទបញ្ជា និងផែនការសន្តិសុខ សុវត្ថិភាព និងសង្គ្រោះបន្ទាន់ព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនដល់កម្ពុជា និងផែនការការពារសន្តិសុខ សម្រាប់ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅខេត្តសៀមរាប**សម្ដេចតេជោ អញ្ជើញជូនដំណើរបងប្រុសជាលើកចុងក្រោយ**ឯកឧត្តមឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត ជួបប្រជុំពិភាក្សាការងារអំពីការគាំទ្រការអនុវត្តកម្មវិធីរដ្ឋាភិបាលឌីជីថលកម្ពុជា នៅគម្រោងរដ្ឋបាលថ្នាក់ក្រោមជាតិ**សម្តេចធិបតី និងលោកជំទាវ ឧបត្ថម្ភទំនុកបម្រុងការព្យាបាលលោកស្រី សឿន សំណាង ពលការិនីធ្វើការនៅប្រទេសថៃ ដែលជួបគ្រោះថ្នាក់បាក់កែងជើង ដោយសារឧបទ្ទវហេតុរញ្ជួយដី

បទវិភាគពិសេសនៅចុងឆ្នាំ២០២២”តើពិភពលោកនេះមានបញ្ហាអ្វី? តើពួកយើងគួរធ្វើយ៉ាងម៉េច” ៖សង្គ្រាម ឬសន្តិភាព? ការប៉ះទង្គិចឬកិច្ចសហប្រតិបត្តិការ? ពិភពលោកគួរតែជ្រើសរើសឱ្យច្បាស់លាស់

ឆ្នាំ២០២២ នៅអឺរ៉ុប ។ ការវាយប្រហារទៅលើសេដ្ឋកិច្ចដែលបណ្តាលមកពីជំងឺកូវីដ១៩ នៅមិនទាន់រលាយសាបសូន្យនៅឡើយ ស្នូរកាំភ្លើងធំនៃការប៉ះទង្គិចរវាងរុស្ស៊ីនិងអ៊ុយក្រែនក៏នាំមកនូវពពកខ្មៅលើផ្ទៃមេឃរបស់អឺរ៉ុបទៀតផងដែរ ។
សង្គ្រាមនិងការប៉ះទង្គិច បានបន្សល់ទុកនូវការឈឺចាប់ជាច្រើនដល់មនុស្សទាំងឡាយ ហើយក៏បានបង្អង់ល្បឿននៃការអភិវឌ្ឍរបស់សង្គម ដែលបានបណ្តាលឱ្យកើតមានវិបត្តិសកលមួយចំនួនផងដែរ ។
រុស្ស៊ីនិងអ៊ុយក្រែនសុទ្ធតែជាប្រទេសធំក្នុងការផលិតនិងនាំចេញស្បៀងអាហារនៅលើពិភពលោក ការប៉ះទង្គិចរវាងប្រទេសទាំងពីរនេះបានបណ្តាលឱ្យតម្លៃស្បៀងអាហារសកលឡើងថ្លៃយ៉ាងខ្លាំង ក៏បានបណ្តាលឱ្យកើតមានវិបតិ្តស្បៀងអាហារសកលដ៏ធ្ងន់ធ្ងរបំផុតចាប់តាំងពីឆ្នាំ២០០៨មក អាយុជីវិតនិងការរស់នៅរបស់មនុស្សចំនួន៣៤៥លាននាក់ប្រឈមនឹងការគំរាមកំហែង ។
ប្រឈមនឹងវិបតិ្តដែលមានភាពកាន់តែធ្ងន់ធ្ងរ តើយើងត្រូវធ្វើយ៉ាងម៉េច ? គួរតែរកគ្រប់មធ្យោបាយដើម្បីដោះស្រាយបញ្ហាពីឬសគល់ និយាយបញ្ចុះបញ្ចូលឱ្យធ្វើការចរចាសន្តិភាព ឬមួយក៏ធ្វើឱ្យឆាបឆេះកំហឹងនិងដុតភ្លើងបន្ថែម?
វាច្បាស់ណាស់ថា អាមេរិកបានជ្រើសរើសការធ្វើឱ្យឆាបឆេះកំហឹង ។លោកBlinken រដ្ឋមន្ត្រីការបរទេសអាមេរិកបានថ្លែងថា បន្ទាប់ពីលោក បៃដិន ឡើងកាន់មុខតំណែងជាប្រធានាធិបតីអាមេរិកមក អាមេរិកបានផ្តល់ជំនួយយោធាសរុបប្រហែល២១៩០០លានដុល្លារអាមេរិកដល់អ៊ុយក្រែន ។ អាមេរិកបានដឹកបញ្ជូនអាវុធទៅកាន់អឺរ៉ុបជាបន្តបន្ទាប់ ប្រការនេះបានបណ្តាលឱ្យសង្គ្រាមឡើងកម្ដៅ ដើមឡើយក៏បានធ្វើឱ្យពាណិជ្ជករជួញដូរអាវុធរបស់អាមេរិករកបានប្រាក់ចំណេញយ៉ាងច្រើនសម្បើម ។
ក្រឡេកមកមើលទង្វើរបស់អាមេរិកនៅអាស៊ី ។ នៅខែសីហា លោកស្រី Pelosi អ្នកនយោបាយអាមេរិកមិនអើពើនឹងការប្រឆាំងយ៉ាងខ្លាំងទាំងក្នុងស្រុកនិងអន្តរជាតិ ចចេសធ្វើដំណើរទស្សនកិច្ចនៅតំបន់ចិនតៃវ៉ាន់ ប៉ុនប៉ងបង្ករឿងហេតុនៅតំបន់អាស៊ីខាងកើត។ ដើម្បីរក្សាឧត្តមភាពខាងបច្ចេកវិទ្យាទំនើបរបស់ខ្លួន អាមេរិកបានដាក់ចេញអ្វីដែលហៅថា សេចក្តីព្រាងច្បាប់ស្តីពីបន្ទះឈីបយ៉ាងកម្រោល ដើម្បីរឹតត្បិតការវិនិយោគនិងនាំចេញចំពោះប្រទេសចិនលើវិស័យបច្ចេកវិទ្យាទំនើប ។ល។
តើមិនពឹងផ្អែកលើកម្លាំងបាយនិងអំណាចផ្តាច់មុខ ក៏មិនអាចដោះស្រាយបាននូវបញ្ហាលើភពផែនដីយើងមែនទេ ? ប្រាកដជាមិនមែនទេ ។ ប្រទេសចិននិងប្រទេសស្រឡាញ់សន្តិភាពនៅលើពិភពលោកភាគច្រើន សុទ្ធតែជ្រើសរើសការធ្វើកិច្ចសហប្រតិបតិ្តការនិងឈ្នះ-ឈ្នះ ។
ថ្ងៃទី១ ខែមករា ឆ្នាំ២០២២ យោងតាមកិច្ចព្រមព្រៀងស្តីពីទំនាក់ទំនងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) បានចូលជាធរមានជាផ្លូវការ តំបន់ពាណិជ្ជកម្មសេរីដែលមានចំនួនប្រជាជននិងទំហំសេដ្ឋកិច្ចសរុប១ភាគ៣នៃពិភពលោកទាំងមូល និងជាតំបន់ពាណិជ្ជកម្មសេរីធំជាងគេនៅលើពិភពលោកបានបង្កើតឡើង។ កិច្ចព្រមព្រៀងនេះបានធ្វើឱ្យរដ្ឋសមាជិកចំនួន១៥ ក្នុងនោះបូករួមទាំងប្រទេសអាស៊ានទាំង១០ ចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និង នូវែលសេឡង់កាន់តែភាពងាយស្រួលក្នុងការធ្វើពាណិជ្ជកម្ម និងមានការប្រាស្រ័យទាក់ទងឆ្លងដែនរវាងបុគ្គលិកកាន់តែជិតស្និទ្ធ ។
រដ្ឋសមាជិកអាសិប មានប្រទេសអភិវឌ្ឍន៍ ក៏មានប្រទេសកំពុងអភិវឌ្ឍន៍និងប្រទេសមិនរីកលូតលាស់ជាងគេ ប្រទេសនានាមានជនជាតិនិងសាសនាខុសគ្នា មានវប្បធម៌សម្បូរបែប ថែមទាំងក៏មានការខ្វែងគំនិតខាងនយោបាយយ៉ាងខ្លាំងរវាងប្រទេសមួយចំនួនផងដែរ ប៉ុន្តែប្រការទាំងនេះមិនបានរំខានដល់ប្រទេសទាំងក្នុងការទុកការវិវាទនៅមួយអន្លើ ចាប់ដៃគ្នាធ្វើកិច្ចសហប្រតិបតិ្តការ និងទទួលបានវិបុលភាពរួមនោះឡើយ ។
ការបើកទូលាយ កិច្ចសហប្រតិបតិ្តការនិងបរិយាប័ន្ន បានក្លាយជាចរន្តយុគសម័យមិនអាចដើរបញ្ច្រាសបាន។ ការដោះស្រាយការវិវាទតាមរយៈកិច្ចសន្ទនាសន្តិភាព ការសម្រេចបាននូវភាពឈ្នះ-ឈ្នះក្នុងការប្រកួតប្រជែងនិងកិច្ចសហប្រតិបតិ្តការ ក៏ដូចជាបង្កើតសហគមន៍រួមវាសនារបស់មនុស្សជាតិ វាបានក្លាយជាទស្សនទានរួមរបស់ពិភពលោកទាំងមូល ។ មានតែធ្វើអ៊ីចឹងទេ ទើបមនុស្សជាតិអាចពុះពារវិបតិ្តនិងបញ្ហាប្រឈមជាច្រើន និងឆ្ពោះទៅមុខយ៉ាងអង់អាចក្លាហាន៕

អត្ថបទដែលជាប់ទាក់ទង