លោកជំទាវកិត្តិនីតិកោសលបណ្ឌិត ទី បូរ៉ាស៊ី ដឹកនាំកិច្ចប្រជុំគណៈកម្មការទី៥ព្រឹទ្ធសភា
ភ្នំពេញ៖ គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃព្រឹទ្ធសភា (គណៈកម្មការទី៥) នាព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ បានរៀបចំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ក្រោមអធិបតីភាពលោកជំទាវកិត្តិនីតិកោសលបណ្ឌិត ទី បូរ៉ាស៊ី ប្រធានគណៈកម្មការ ដើម្បីពិភាក្សាលើរបៀបវារៈដូមខាងក្រោម៖
១. បូកសរុបរបាយការណ៍សកម្មភាពរបស់គណៈកម្មការប្រចាំខែធ្នូ ឆ្នាំ២០២២ និងលើកទិសដៅអនុវត្តការងារបន្ត
២. ស្តាប់សេចក្តីរាយការណ៍ស្តីពីលទ្ធផលនៃដំណើរបេសកកម្មរបស់គណៈកម្មការទី៥ព្រឹទ្ធសភាចុះឈ្វេងយល់អំពីការអនុវត្តច្បាប់អន្តោប្រវេសន៍ និងការផ្សព្វផ្សាយព័ត៌មាន នៅខេត្តមណ្ឌលគិរី ខេត្តរតនគិរី និងខេត្តស្ទឹងត្រែង
៣. បិទបញ្ជីបូកសរុបថវិកាចំណូល-ចំណាយរបស់គណៈកម្មការប្រចាំឆ្នាំ២០២២
៤. បញ្ហាផ្សេងៗ៕