**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ឧបត្ថម្ភគោយន្តកន្ត្រៃ ជូនកងពលធំអន្តរាគមន៍លេខ២**មេបញ្ជាការកងទ័ពជើងគោកកម្ពុជា ជួបពិភាក្សាការងារជាមួយសេនានុព័ន្ធយោធាថៃ**ឆ្នាំនេះ រាជរដ្ឋាភិបាលសម្ដេចធិបតី រកបានកូនចៅអ្នកភូមិ ប្រមាណ ៧០០នាក់ ឱ្យត្រៀមទៅបំពេញការងារប៉ុស្តិ៍នគរបាល នៅស្រុកកំណើត**លោក ឡុង ឌីម៉ង់៖ ខេត្តព្រះសីហនុ មានអត្រាកំណើនសេដ្ឋកិច្ច៦ភាគរយ**រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នឹងដឹកនាំគណៈប្រតិភូ ចូលរួមវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២៥ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ នៅប្រទេសម៉ាឡស៊ី ចាប់ថ្ងៃទី១៧-២១ ខែមករា ឆ្នាំ២០២៥**ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បើកកិច្ចប្រជុំពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគចំនួន ១៧គម្រោង**ឯកឧត្តម ជា សុមេធី និងលោកជំទាវ ជា ផល្គុន អញ្ជើញទស្សនកិច្ច នៅមជ្ឈមណ្ឌលកុមារកំព្រាខេត្តប៉ៃលិន និងមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តប៉ៃលិន**ឯកឧត្តម ស៊ុន ចាន់ថុល ដឹកនាំកិច្ចប្រជុំរបស់ក្រុមប្រឹក្សាជាតិភស្ដុភារកម្មដើម្បីពិនិត្យពិភាក្សាលើសូចនាករគន្លឹះ “ពិន្ទុនៃសន្ទស្សន៍ប្រតិបត្តិការភស្តុភារកម្ម”**បទវិភាគ៖កិច្ចសហប្រតិបត្តិការឬការបដិបក្ខគ្នា រដ្ឋាភិបាលអាមេរិកអាណត្តិថ្មីត្រូវគិតពិចារណាឱ្យបានហ្មត់ចត់**ឯកឧត្តមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន ចុះពិនិត្យខ្សែផ្លូវដែលគ្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធរូបវន្ដ នៅតំបន់ដីសម្បទានសង្គមកិច្ច ក្នុងឃុំក្រយា ស្រុកសន្ទុក**អ្នកឃ្លាំមើលទីផ្សារអាមេរិកប្តឹងលោក Elon Musk ជុំវិញការចោទប្រកាន់ថាមិនបានបង្ហាញពីការទិញភាគហ៊ុនដំបូងរបស់ខ្លួនក្នុង Twitter នៅដើមឆ្នាំ២០២២**អ៊ីស្រាអែល និងក្រុមហាម៉ាស់ ជិតឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្គាហ្សា**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតអ៊ីស្លាមអ៊ីរ៉ង់ប្រចាំនៅកម្ពុជា**នាយករដ្ឋមន្ត្រីបារាំង ប្តេជ្ញាផ្តោតលើស្ថិរភាព ការសន្ទនា កំណែទម្រង់ប្រាក់សោធននិវត្តន៍**ឯកឧត្ដមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា ដឹកនាំកិច្ចប្រជុំវឌ្ឍនភាពការងារ របស់អនុគណៈកម្មការខ្លឹមសារ នៃគណៈកម្មការរៀបចំសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមហាផ្ទៃ**ឧបនាយករដ្ឋមន្ត្រី នេត សាវឿន ណែនាំឱ្យធ្វេីការបង្ក្រាបបទល្មើសដែលប៉ះពាល់ធ្ងន់ធ្ងរដល់សង្គម ដូចជាគ្រឿងញៀន និងល្បែងអនឡាញខុសច្បាប់**ប្រមុខការទូតរុស្សុី៖ ភាពជាដៃគូរវាងរុស្ស៊ី-ចិន ជាគន្លឹះនៃស្ថិរភាពពិភពលោក**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជួបសំណេះសំណាលជាមួយសិស្សមន្រ្តីដែលទើបប្រឡងជាប់ និងត្រៀមខ្លួនចូលរៀននៅសាលាភូមិន្ទរដ្ឋបាល ជាង២០០នាក់**រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ លើកទី១៨**រដ្ឋបាលលោក Biden ចាត់ទុកគុយបាជារដ្ឋឧបត្ថម្ភភេរវកម្ម

[ទស្សនៈពិភពលោក] “តើពិភពលោកមានបញ្ហាអ្វី? តើយើងគួរធ្វើយ៉ាងដូចម្ដេច?” អត្ថបទពិសេសទីបីសម្រាប់ចុងឆ្នាំ២០២២៖”ដំណើរផ្លាស់ប្ដូរ” របស់ផែនដីកាន់តែខ្លាំងឡើង ហើយមនុស្សជាតិត្រូវតែសហការគ្នាដើម្បីដោះស្រាយ

តើពិភពលោកមានបញ្ហាអ្វី?
នៅឆ្នាំ២០២២ អាកាសធាតុអាក្រក់ខ្លាំង និងគ្រោះធម្មជាតិបានកើតឡើងជាញឹកញាប់នៅជុំវិញពិភពលោក។ យោងតាមរបាយការណ៍បណ្តោះអាសន្នស្ដីពី “ស្ថានភាពនៃអាកាសធាតុសកលឆ្នាំ២០២២” (Provisional State of the Global Climate 2022)របស់អង្គការឧតុនិយមពិភពលោក (the World Meteorological Organization)រលកកំដៅខ្លាំង គ្រោះរាំងស្ងួត និងទឹកជំនន់បំផ្លិចបំផ្លាញក្នុងឆ្នាំ២០២២ បានប៉ះពាល់ដល់មនុស្សរាប់លាននាក់ និងបណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិរាប់ពាន់លានដុល្លារសហរដ្ឋអាមេរិក។

តើយើងគួរធ្វើយ៉ាងដូចម្ដេច?
បម្រែបម្រួលអាកាសធាតុ គឺជាការគំរាមកំហែងទូទៅចំពោះមនុស្សជាតិទាំងមូល។ កិច្ចសហប្រតិបត្តិការ គឺជាមធ្យោបាយតែមួយគត់ ដើម្បីរួមគ្នាដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុ។ យោងតាមបទប្បញ្ញត្តិនៃច្បាប់អន្តរជាតិ ប្រទេសទាំងអស់ក្នុងពិភពលោកត្រូវតែ “ទទួលខុសត្រូវរួម ប៉ុន្តែចែកដោយឡែកពីគ្នា “។ តើទំនួលខុសត្រូវទាំងនេះគួរបែងចែក និងចែករំលែកដោយរបៀបណា? តើយើងអាចពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអ្វីខ្លះ? អ្នកជំនាញចិន និងបរទេសបានចាប់ផ្តើមពិភាក្សាយ៉ាងក្តៅគគុកលើចំណុចនេះ។

អ្នកផ្លាស់ប្ដូរមតិយោបល់៖
លោក Zhu Weidong អ្នកស្រាវជ្រាវនៅបណ្ឌិតសភាវិទ្យាសាស្ត្រសង្គមចិន
លោក Ali Pate សាស្ត្រាចារ្យភូមិវិទ្យានៅសាកលវិទ្យាល័យ Bayero Kano
លោកស្រី Saara Chaudry អ្នកជំនាញបញ្ហាបរិស្ថាននៅសាកលវិទ្យាល័យ Nairobi

Ali Pate៖ មើលទៅលើប្រវត្តិសាស្ត្រ ដំណើរការឧស្សាហូបនីយកម្មនៃប្រទេសអភិវឌ្ឍន៍គឺជាបុព្វហេតុចម្បងនៃបម្រែបម្រួលអាកាសធាតុ។ ទោះបីជាយ៉ាងណាក៏ដោយ នៅក្នុងប្រវត្តិសាស្ត្រប្រទេសកំពុងអភិវឌ្ឍន៍ដែលមិនបានរួមចំណែកក្នុងការធ្វើឱ្យមានបម្រែបម្រួលអាកាសធាតុ ឥឡូវនេះកំពុងទទួលឥទ្ធិពលយ៉ាងធ្ងន់ធ្ងរ ដែលបណ្ដាលមកពីបម្រែបម្រួលអាកាសធាតុដោយមិនស្មើភាពគ្នា។

នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២២ ប្រទេសជិត ២០០ ប្រទេស បានចូលរួមក្នុងសន្និសីទលើកទី២៧នៃភាគី (COP27) នៃ”អនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីបម្រែបម្រួលអាកាសធាតុ។ សន្និសីទបាននាំមកនូវលទ្ធផលដ៏សំខាន់មួយគឺ ប្រទេសនានាបានយល់ព្រមបង្កើតមូលនិធិ “ការបាត់បង់និងការខូចខាត” (Loss and Damage)។
Zhu Weidong៖ មូលនិធិការបាត់បង់ និងការខូចខាត គឺជាជ័យជម្នះដ៏សំខាន់សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ ហើយវាក៏ជាវិធានការដ៏សំខាន់មួយផងដែរ ដើម្បីដោះស្រាយបម្រែបម្រួលពិភពលោក។ បម្រែបម្រួលអាកាសធាតុមានអត្ថន័យសែនសំខាន់ចំពោះប្រព័ន្ធអេកូឡូស៊ីរបស់ផែនដី និងការរស់រានមានជីវិតរបស់មនុស្សជាតិ។ ការឈានដល់កិច្ចព្រមព្រៀងនេះអាចនិយាយបានថា ជាជ័យជំនះសម្រាប់ពលរដ្ឋទាំងអស់លើភពផែនដី។
Saja Choudley (ស្រី)៖ “សេចក្តីព្រាងស្តីពីការទប់ស្កាត់គ្រោះថ្នាក់ឆ្លងដែនបណ្ដាលមកពីសកម្មភាពគ្រោះថ្នាក់” ដែលត្រូវបានអនុម័តដោយគណៈកម្មការច្បាប់អន្តរជាតិ (ILC) ក្នុងឆ្នាំ២០០១ (Draft articles on Prevention of Transboundary Harm from Hazardous Activities) ចែងថា អ្នកបង្កើតសកម្មភាពបំពុលគួរតែទទួលខុសត្រូវចំពោះការខូចខាតណាមួយដែលបណ្តាលមកពីសកម្មភាពនេះ។ ការបង្កើតមូលនិធិការបាត់បង់ និងការខូចខាត ទំនងជានឹងបំពេញចន្លោះប្រហោងក្នុងប្រព័ន្ធហិរញ្ញប្បទានអាកាសធាតុបច្ចុប្បន្ន។

នាពេលបច្ចុប្បន្ននេះ ប្រទេសអភិវឌ្ឍន៍ជាច្រើនត្រូវបានរងផលប៉ះពាល់ដោយសារជម្លោះភូមិសាស្ត្រនយោបាយ និងវិបត្តិថាមពល ហើយសកម្មភាពអាកាសធាតុបានផ្លាស់ប្តូរ។ ទោះបីជាយ៉ាងណាក៏ដោយ ក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍធំជាងគេ ប្រទេសចិនបាននិងកំពុងចូលរួមយ៉ាងសកម្មក្នុងការគ្រប់គ្រងពិភពលោកដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុ។
ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ រដ្ឋាភិបាលចិនបានអនុវត្តដោយយកចិត្តទុកដាក់នូវគោលនយោបាយកិច្ចសហប្រតិបត្តិការខាងត្បូង-ខាងត្បូងរបស់ខ្លួនក្នុងវិស័យបម្រែបម្រួលអាកាសធាតុ តាមរយៈការកសាងតំបន់គំរូកាបូនទាប និងការផ្តល់ការផ្គត់ផ្គង់ដូចជាផ្កាយរណបឧតុនិយម ប្រព័ន្ធផលិតថាមពលពន្លឺព្រះអាទិត្យ យានយន្តថាមពលថ្មី ឧបករណ៍ត្រួតពិនិត្យបរិស្ថានជាដើម និងបានជួយប្រទេសពាក់ព័ន្ធធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពរបស់ពួកគេក្នុងការទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ។ គិតត្រឹមខែមិថុនាឆ្នាំ២០២២ ប្រទេសចិនបានជួយប្រទេសចំនួន ២៨ អនុវត្តគម្រោងកាត់បន្ថយនិងបន្ស៊ាំនឹងបម្រែបម្រួលអាកាសធាតុចំនួន៣៧គម្រោង។ ចិនក៏គាំទ្រដល់ការអភិវឌ្ឍនិងការប្រើប្រាស់ថាមពលស្អាតក្នុងបណ្តាប្រទេសតាមបណ្ដោយ “ខ្សែក្រវាត់ និងផ្លូវ”ផងដែរ។
ចាប់តាំងពីដើមឆ្នាំនេះមក ប្រទេសចិន និងប្រទេសកំពុងអភិវឌ្ឍន៍ផ្សេងទៀតបានរួមដៃគ្នាសម្រេចបាននូវសមិទ្ធផល និងការបំបែកកំណត់ត្រាជាបន្តបន្ទាប់ក្នុងវិស័យអភិបាលកិច្ចអាកាសធាតុពិភពលោក ដែលនេះបានបង្កើនសាមគ្គីភាព និងការអភិវឌ្ឍទៅវិញទៅមក ហើយថែមទាំងបានដណ្ដើមបានសិទ្ធិបញ្ចេញមតិរបស់ប្រទេសកំពុងអភិវឌ្ឍនៅក្នុងកិច្ចការអន្តរជាតិថែមទៀត។
បម្រែបម្រួលអាកាសធាតុបានក្លាយទៅជាវិបត្តិសកលជាក់ស្ដែង និងបន្ទាន់។ ប្រទេសនីមួយៗគួរតែទទួលខុសត្រូវដោយស្មោះត្រង់រៀងៗខ្លួន ហើយធ្វើការរួមគ្នា ដើម្បីលើកកម្ពស់ដំណើរការនៃការគ្រប់គ្រងអាកាសធាតុសកល។ សកម្មភាពត្រូវតែអនុវត្តពីឥឡូវនេះតទៅ!

អត្ថបទដែលជាប់ទាក់ទង