**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស

សម្ដេច ស ខេង ថាគុណភាព នៃអគារទីស្ដីការក្រសួងមហាផ្ទៃថ្មី គឺសាងសង់ត្រឹមត្រូវតាមស្ដង់ដារសំណង់​ ដោយបានសាងសង់ យ៉ាងយកចិត្តទុកដាក់បំផុត

ភ្នំពេញ៖​ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសង្កេតឃើញថា គុណភាព នៃអគារទីស្ដីការក្រសួងមហាផ្ទៃថ្មី គឺសាងសង់បានត្រឹមត្រូវតាមស្ដង់ដារសំណង់​ ដោយបានសាងសង់យ៉ាងយកចិត្តទុកដាក់បំផុត ។

ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល និងផ្ដល់អំណោយជូនក្រុមស្ថាបត្យករ វិស្វករ និងកម្មករ កម្មការិនី ដែលកំពុងសាងសង់អគារទីស្ដីការក្រសួងមហាផ្ទៃថ្មី នាថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ សម្តេចក្រឡាហោម ស ខេង បានថ្លែងការកោតសរសើរចំពោះក្រុមហ៊ុនសាងសង់ និងកម្មករ-កម្មការិនីទាំងអស់ ដែលបានខិតខំប្រឹងប្រែង​ ដែលរហូតមកដល់ពេលនេះបានសាងសង់លឿនជាងផែនការដែលបានគ្រោងទុក ។

ឆ្លៀតឱកាសនោះដែរ សម្ដេចក្រឡាហោម ស ខេង បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែងគ្រប់បែបយ៉ាង ដើម្បីដោះស្រាយបញ្ហាប្រឈមនានា ដែលបានកើតឡើងនៅក្នុងឆ្នាំ២០២២នេះ ជាពិសេស គឺការងារប្រយុទ្ធប្រឆាំងទៅនឹងជំងឺកូវីដ-១៩ រហូតដល់ទទួលបានជោគជ័យ ដែលធ្វើឱ្យប្រទេសកម្ពុជា ត្រូវបានអន្ដរជាតិកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋកម្ពុជាទាំងអស់ ដែលតែងតែយកចិត្តទុកដាក់ អនុវត្តទៅតាមសំណើរ សំណូមពរ ឬគោលការណ៍នានា ដើម្បីប្រយុទ្ធប្រឆាំងទៅនឹងកូវីដ-១៩។

សម្ដេចក្រឡាហោម បន្ដថា ទោះបីរាជរដ្ឋាភិបាលកម្ពុជា ដាក់ចេញវិធានការគ្រប់បែបយ៉ាងក៏ដោយ ប៉ុន្ដែបើប្រជាពលរដ្ឋមិនយកចិត្តទុកដាក់ ឬមិនបានគាំទ្រទេនោះ ការគ្រប់គ្រងជំងឺកូវីដ-១៩ ក៏មិនទទួលបានជោគជ័យដូចពេលនេះដែរ។

ជាងនេះទៅទៀត សម្ដេចក្រឡាហោម ស ខេង ក៏បានលើកឡើងពីការជោគជ័យរបស់ប្រទេសកម្ពុជា ក្នុងការរៀបចំធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ នាពេលកន្លងទៅនេះ។ សម្ដេចក្រឡាហោម បន្ដថា ទាំងនេះបានបញ្ជាក់ឱ្យឃើញថា ប្រទេសកម្ពុជា មានសុខសន្ដិភាព មានស្ថិរភាព ដោយការពារបានសន្ដិសុខយ៉ាងល្អប្រសើរ។

លើសពីនេះ សម្ដេចក្រឡាហោម ក៏បានរំលឹកថា នៅក្នុងឆ្នាំ២០២២នេះដែរ កម្ពុជា បានរៀបចំដំណើរការបោះឆ្នោតជម្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ នាពេលកន្លងទៅ ក៏ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ដោយមានប្រជាពលរដ្ឋចូលរួមបោះឆ្នោតយ៉ាងច្រើនកុះករ ដើម្បីជ្រើសរើសអ្នកដឹកនាំក្នុងមូលដ្ឋាន ដែលខ្លួនពេញចិត្ត។ សម្ដេច បន្ថែមថា នៅឆ្នាំ២០២២នេះ កម្ពុជា ក៏នៅមានកិច្ចការងារជាច្រើនទៀត ដែលកម្ពុជាបានធ្វើជាបន្ដបន្ទាប់ រហូតដល់ទទួលបានជោគជ័យយ៉ាងសន្ធឹកសន្ធាប់ផងដែរ។

សម្ដេច ក្រឡាហោម បានឱ្យដឹងទៀតថា ទោះបីយ៉ាងណាក៏ដោយ នៅក្នុងឆ្នាំ២០២៣ ខាងមុខនេះ ប្រទេសកម្ពុជា ក៏មានកិច្ចការងារជាច្រើន ដូចជា ការងារបោះឆ្នោតជ្រើសរើសតំណាងរាស្ដ្រ ជាដើម ដែលកម្ពុជាត្រូវរៀបចំ និងគិតគូរឱ្យបានម៉ត់ចត់។

ជាថ្មីម្តងទៀតក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៣ ខាងមុខនេះ សម្ដេចក្រឡាហោម សូមជូនពរដល់ថ្នាក់ដឹកនាំ បុគ្គលិក កម្មករ-កម្មការិនី ទាំងអស់ ព្រមទាំងប្រជាពលរដ្ឋ សូមមានសិរីសួស្តី ជោគជ័យ សុខភាពល្អ សុភមង្គលក្នុងក្រុមគ្រួសារ និងទទួលបានជោគជ័យថ្មីៗថែមទៀតក្នុងឆ្នាំថ្មីខាងមុខនេះ។

បន្ទាប់ពីសំណេះសំណាលរួច សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញផ្ដល់អំណោយជូនក្រុមស្ថាបត្យករ វិស្វករ និងកម្មករ កម្មការិនី ចំនួន១៥០០នាក់ ជាសម្ភារ គ្រឿងបរិភោគ ឧបភោគ និងថវិកាមួយចំនួន ដោយក្នុងម្នាក់ៗទទួលបាន មី ៥កញ្ចប់, ត្រី ខ ៥កំប៉ុង, ទឹកសុទ្ធ ១កេស, ទឹកក្រូច ៥កំប៉ុង, សារ៉ុន ចំនួន០១, និងថវិកា ១០ម៉ឺនរៀលផងដែរ៕

អត្ថបទដែលជាប់ទាក់ទង