ស្នងការខេត្ដកំពង់ស្ពឺ ត្រៀមកម្លាំងជាច្រេីនសម្រាប់ការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ក្នុងឱកាសឆ្លងឆ្នាំសកល ២០២៣
ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២នេះ បានត្រៀមកងកម្លាំងរាប់សិបនាក់ ដេីម្បីចូលរួមរក្សាការពារសន្ដិសុខ សុវត្ថិភាព នៅទូទាំងខេត្ដ ពិសេសនៅកីឡដ្ឋានខេត្តកំពង់ស្ពឺ ឱកាសប្រារព្ធពិធីបុណ្យឆ្លងឆ្នាំថ្មី ឆ្នាំសកល ២០២២ ឈានចូលឆ្នាំ២០២៣ ខាងមុខនេះ។
បន្ថែមពីនេះ លោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការ នគរបាលខេត្ដកំពង់ស្ពឺ បានបញ្ជាក់ កម្លាំងនគរបាលទាំងអស់ ក៏បានដាក់ពង្រាយនៅតាមតំបន់ទីប្រជុំជន ផ្លូវជាតិសំខាន់ៗ ផ្លូវឆ្លងកាត់ ទីតាំងកម្សាន្តនានា ក្នុងភូមិសាស្ត្រខេត្ដ ក្រុង ស្រុក ផងដែរ ដេីម្បី បង្កបរិយាកាសសប្បាយរីករាយ ក្នុងថៃ្ងឆ្លងឆ្នាំថ្មីនេះនគរបាលដេីម្បីពលរដ្ឋ រួមគ្នាដើម្បីកំពង់ស្ពឺ ក្រោមម្លប់នៃសន្ដិភាព នយោបាយ ឈ្នះ ឈ្នះ៕