**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

បញ្ជាការដ្ឋាន​កងវិស្វកកម្ម​កងទ័ពជើងគោក​ និងបញ្ជាការដ្ឋានអង្គរក្ស បានទទួលសម្ភារបោសសម្អាតមីន ពីអាជ្ញាធរមីន

ភ្នំពេញ៖ នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ នៅទីស្នាក់ការអាជ្ញាធរមីន ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន ​បានប្រគល់សម្ភារបោសសម្អាតមីនជូនបញ្ជាការដ្ឋាន​កងវិស្វកកម្ម​កងទ័ពជើងគោក​ និងបញ្ជាការដ្ឋានអង្គរក្ស រួមមានម៉ាស៊ីនរាវមីនចំនួន ​១៦០ ឃីដចំនួន ១៦០ អាវការពារចំនួន​ ៤០ និងឧបករណ៍គ្រឿងបំផ្ទុះចំនួន ៨៥​ សរុបជាថវិកាចំនួន ៧៨៥.១២៥ ដុល្លារអាមេរិក។
សម្ភារបោសសម្អាតមីន បានធ្វើការបែងចែកដូចខាងក្រោម ៖

-បញ្ជាការដ្ឋានកងវិស្វកកម្មកងទ័ពជើងគោក ទទួលបានម៉ាស៊ីនរាវមីនចំនួន ១៥០ ឃីដចំនួន ១៥០ អាវការពារចំនួន ៤០ និងឧបករណ៍គ្រឿងបំផ្ទុះចំនួន ៨៥ សរុបជាថវិកាចំនួន ៧៤៥.៧៧៥ ដុល្លារអាមេរិក ទទួលដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុច វ៉ាន់ថា មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងវិស្វកម្មកងទ័ពជើងគោកតំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត​ អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ព​ជើងគោក។

-បញ្ជាការដ្ឋានអង្គរក្ស ទទួលបានម៉ាស៊ីនរាវមីនចំនួន ១០ និងឃីដចំនួន ១០ សរុបជាថវិកាចំនួន ៣៩.៧៧៥ ដុល្លារអាមេរិក ​ទទួលដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ប្រាជ្ញ សុផល មេបញ្ជាការរង​បញ្ជាការដ្ឋានអង្គរក្ស តំណាង ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជា​ការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស។

ឯកឧត្តម ទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណ ​និងវាយតម្លៃខ្ពស់ចំពោះកងទ័ពជើងគោក និង​កងអង្គរក្ស ដែលបានខិតខំប្រឹងប្រែង លះបង់ និងពលីគ្រប់បែបយ៉ាង ​ចូលរួមការពារសន្តិភាព និង​ជាតិមាតុភូមិ ជាពិសេសការពារសុខ​សុវត្ថិភាពជូនសម្តេចតេជោ​ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំង​ក្រុមគ្រួសាររបស់សម្តេចទាំងទ្វេរ។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមថា បច្ចុប្បន្ននេះ កងទ័ពជើងគោក មិនត្រឹមតែការ​ពារបូរណ​ភាពទឹកដី ​និងការពារសន្តិភាពប៉ុណ្ណោះទេ​ ថែមទាំងបានទទួលនូវការ​ហ្វឹកហ្វឺន​ជំនាញ ​បំពាក់សម្ភារ និង​ចូលរួមដល់ការងារបោសសម្អាតមីនមនុស្សធម៌ ​ផងដែរ ​ហើយថ្មីៗនេះ ​បានចូលរួមធ្វើការ​បោស​សម្អាតមីន ក្នុងគម្រោង​សម្តេចតេជោសម្រាប់សកម្មភាពមីន “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម” ប្រកបដោយជំនាញ។

ទេសរដ្ឋមន្រ្តី បន្តទៀតថា សម្ភារដែលប្រគល់ជូននាថ្ងៃនេះ ​កងទ័ពជើងគោក នឹងយក​ទៅ​ប្រើប្រាស់​ក្នុងគោលដៅពន្លឿនការងារបោសសម្អាតមីន ​ដើម្បីឈានទៅសម្រេច​បាននូវទស្សនវិស័យ​របស់​សម្តេចតេជោ ​នាយករដ្ឋមន្រ្តី ​ឆ្ពោះទៅរកកម្ពុជាគ្មានមីនឆ្នាំ២០២៥៕

អត្ថបទដែលជាប់ទាក់ទង