ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា អញ្ជើញផ្សព្វផ្សាយអប់រំចិត្តសាស្រ្ត និងផែនការការងារ ដល់នាយ-ពលទាហាន របស់អង្គភាព
ភ្នំពេញ៖ ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានអញ្ជើញផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងអប់រំចិត្តសាស្ត្រដល់យោធិន នាព្រឹកថ្ងៃចន្ទ ទី០២ ខែមករា ឆ្នាំ២០២៣ នៅទីបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ។
ឯកឧត្តម មេបញ្ជាការ បានថ្លែងកោតសរសើរដល់ នាយ-ពលទាហាន ទាំងអស់ដែលបានយកចិត្តទុកដាក់ខិតខំបំពេញភារកិច្ចតាមជំនាញនីមួយៗក្នុងឆ្នាំ២០២២កន្លងទៅ ទទួលបានលទ្ធផលល្អសម្រេចតាមផែនការដែលបានដាក់ចេញ ។ ឯកឧត្តម មេបញ្ជាការ បានផ្សព្វផ្សាយផែនការមួយចំនួនដល់គ្រប់បណ្តាការិយាល័យ ផ្នែកចំណុះ ទាំងអស់ អនុវត្តបន្ត ក្នុងសប្តាហ៍ថ្មី ឆ្នាំថ្មី២០២៣នេះ ។
ចុងបញ្ចប់ ឯកឧត្តម មេបញ្ជាការ ក៏បានក្រើនរំលឹកដល់នាយ-ពលទាហានទាំងអស់ ត្រូវថែរក្សាសុខភាពឲ្យបានល្អ និងត្រូវតែបន្តចូលរួមអនុវត្តវិធានការ ៣ការពារ៣កុំ របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី និងក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ និងបានជូនពរដល់នាយ-ពលទាហាន ទាំងអស់សម្រេចជោគជ័យគ្រាប់ភាកិច្ច ក្នុងឆ្នាំថ្មី គ្រប់ៗគ្នា ៕