ឯកឧត្តម ប៉ែន កុសល្យ អញ្ជើញជាអធិបតី ក្នុងពិធីបើកបវេសនកាល ឆ្នាំសិក្សា២០២២-២០២៣ នៅវិទ្យាល័យ តេជោ សែន សំរោង
ភ្នំពេញ៖ ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ នាព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកបវេសនកាល ឆ្នាំសិក្សា២០២២-២០២៣ នៅវិទ្យាល័យ តេជោ សែន សំរោង។ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានា និងលោក លោកស្រី ជាប្រធាន អនុប្រធានមន្ទីរអប់រំ គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស៕