**បទវិភាគ៖ចិននិងប្រេស៊ីលពួតដៃគ្នាកសាងពិភពលោកដែលមានភាពកាន់តែល្អបវរ**តួនាទីចិនក្នុងតំបន់អាស៊ាន ក្នុងបរិបទគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សាកល**ប្រធាន CDI-IDC បញ្ជាក់ថា សម្តេចតេជោ គឺជាគំរូសន្តិភាពរបស់ពិភពលោក និងបទពិសោធន៍កសាង និងរក្សាបាននូវសន្តិភាពដែលកំពុងរស់រាននៅកម្ពុជា**ប្រធានរដ្ឋសភាវៀតណាម ជឿជាក់ថាកម្ពុជានឹងមានការអភិវឌ្ឍរីកចម្រេីនកាន់តែខ្លាំងក្លា**ព្រះមហាក្សត្រ ត្រាស់បង្គាប់តាំងស៊ប់ ក្នុងឋានន្តរស័កិ្តអនុព្រះរាជអាជ្ញា នៃក្របខណ្ឌព្រះរាជអាជ្ញា ដល់ព្រះរាជអាជ្ញារងកម្មសិក្សា៣២នាក់**កំពុងស្វែងរកការងារមែនទេ! ការងាររហូតដល់ទៅចំនួន ៥៥ ០៥៣ កន្លែង កំពុងរង់ចាំអ្នក**អាជ្ញាធររដ្ឋបាលខេត្តស្ទឹងត្រែង ក្រើនរំលឹកដល់សាធារណៈជន អាជីវករ មន្ត្រីរាជការ ប្រជាពលរដ្ឋ សិស្សនិស្សិតទាំងអស់ ត្រូវរួមគ្នាសម្អាត និងទុកដាក់សំណល់រឹង សំរាមឱ្យបានត្រឹមត្រូវ**សម្ព័ន្ធក្រុមហ៊ុនឥណ្ឌូណេស៊ីដ៏ធំ CT Corp ចាប់អារម្មណ៍ការវិនិយោគនៅកម្ពុជា**រដ្ឋមន្ត្រីការងារជឿជាក់ថា តាមរយៈកិច្ចសហប្រតិបត្តិការជាដៃគូអភិវឌ្ឍន៍ពី ADB និង AFD នឹងធ្វើឱ្យកាន់តែប្រសើរឡើងនូវគុណភាពជំនាញសម្រាប់កម្មវិធី TVET នៅកម្ពុជា**បារាំងប្រកាន់ជំហរប្រុងប្រយ័ត្ន ចំពោះដីកាចាប់ខ្លួនរបស់ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ លើមន្ត្រីអ៊ីស្រាអែល**សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពីធីជប់លៀងជូនប្រតិភូមហាសន្និបាតអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ីលើកទី១២ (ICAPP 12)**វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាម៉ៅការមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ក្រសួងសាធារណការ និងដឹកជញ្ជូន ចេញសេចក្តីបំភ្លឺព័ត៌មាន ពាក់ព័ន្ធនឹងការផ្សព្វផ្សាយរបស់សារព័ត៌មានបរទេសមួយចំនួន ចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ**តំណាង ICAPP កោតសរសើរកម្ពុជាដែលបន្តរក្សាបាននូវសន្ដិភាព និងស្ថិរភាព ខណៈពេលប្រទេសមួយចំនួនក្នុងតំបន់ និងពិភពលោកកំពុងស្ថិតនៅក្នុងភាពមិនច្បាស់លាស់**ក្រសួងការពារជាតិរុស្ស៉ី អះអាងពីការចាប់យកបានភូមិមួយទៀត នៅភាគខាងកើតអ៊ុយក្រែន ដែលជាជ័យជម្នះថ្មីមួយទៀតនៃសង្រ្គាមជាង ៣៣ខែ**ក្រសួងរ៉ែ ចេញសេចក្តីប្រកាសព័ត៌មានស្តីពី របាយការណ៍សង្ខេបពីលទ្ធផលការងារឆ្នាំ២០២៣ និងឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥**មេដឹកនាំផ្តាច់ការកូរ៉េខាងជើង លោក គីម ជុងអ៊ុន ចោទអាម៉េរិកថា កំពុងអុចភ្លើងសង្គ្រាមនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ**ប្រធានាធិបតីជាប់ឆ្នោតអាម៉េរិកលោក ដូណាល់ ត្រាំជ្រើសតាំងរដ្ឋមន្រ្តីយុត្តិធម៌ថ្មី ក្រោយបេក្ខជនដំបូងលាលែងពីតំណែង**រដ្ឋមន្ត្រីការពារជាតិជប៉ុន បានប្រាប់សមភាគីចិនថា លោកមាន “ការព្រួយបារម្ភជាខ្លាំង” អំពីសកម្មភាពយោធាកាន់តែខ្លាំងក្លា នៅជិតប្រទេសជប៉ុន**ប្រធានាធិបតីថ្មីរបស់ប្រទេសម៉ិកស៊ិក ខ្នះខ្នែង ដោះស្រាយបញ្ហាអន្តោប្រវេសន៍ ជាមួយលោក ដូណាល់ ត្រាំ

អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២២-២០២៣

ភ្នំពេញ៖ ស្នូរជួងបានបន្លើឡើងបញ្ជាក់ថា ថ្ងៃច័ន្ទទី ០២ ខែមករាឆ្នាំ ២០២៣ ជាថ្ងៃចូលរៀនដំបូងរបស់សិស្សា នុសិស្ស ជាថ្ងៃបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៣ ដែលមន្ទីរអប់រំយុវជននិងកីឡាខេត្តបន្ទាយមានជ័យ បានរៀបចំឡើងនៅសាលាបឋមសិក្សាសូភី ក្នុងក្រុងសិរីសោភ័ណ ក្រោមអធិបតីភាពឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ។

លោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តបានលើកឡើងថា ថ្ងៃនេះគឺមានអត្ថន័យធំធេងប្រកបដោយមោទនភាព មានសុទិដ្ឋិនិយម ជំនឿជាក់ នាំមកនៅភាពសប្បាយរីករាយរបស់សិស្សានុសិស្សទូទាំងខេត្តបន្ទាយមានជ័យ អបអរសាទរថ្ងៃ ២ មករា នៃបវេសនកាលដែលបានឆ្លុះបញ្ចាំង ដាស់រំលឹកដល់សិស្សានុសិស្ស អាណាព្យាបាល អំពីការចាប់ផ្ដើមសិក្សាថ្មី ២០២៣ ចាប់ពីថ្ងៃនេះរហូតដល់ខែវិច្ឆិកាឆ្នាំ ២០២៣ ដូចនេះការសិក្សាពិតប្រាកដមានតែ ៣៨ សប្តាហ៍ប៉ុណ្ណោះ។ ចំនួន ៣៨ សប្តាហ៍គឺជាថេរៈវេលាខ្លី ដែលយើងទាំងអស់គ្នាជាសិស្សត្រូវតែខិតខំប្រឹងប្រែងប្រមូលផ្ដុំកម្លាំងកាយ ចិត្ត បញ្ញា ស្មារតី និងឆន្ទៈមោះមុត គិតគូរស៊ីជម្រៅនិងបោះជំហានទៅមុខព្រមៗគ្នា ដើម្បីបុព្វហេតុនៃការអប់រំសម្រាប់ទាំងអស់គ្នា ដើម្បីកុមារាកុមារី សិស្សានុសិស្សដែលនិងធានាឲ្យពួកគេក្លាយជាកូនល្អ សិស្សល្អ មិត្តល្អនិងពលរដ្ឋល្អ។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត ក៏បានអាននូវសារលិខិត សម្ដេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សាថ្មីនាឆ្នាំ ២០២៣នេះ ដោយមានខ្លឹមសារបញ្ជាក់ថា ដោយឆ្លងកាត់ដំណាក់កាលដ៏លំបាក ដែលប្រជាជននិងរាជរដ្ឋាភិបាលកម្ពុជាបានឆ្លងកាត់នាពេលកន្លងមក និងតាមរយៈការចាក់វ៉ាក់សាំងជូនដល់បុគ្គលិកអប់រំ សិស្សានុសិស្សបានយ៉ាងហោចចំនួន៣ដូស ធ្វើឱ្យយើងបានរៀនសូត្រយ៉ាងមានប្រសិទ្ធភាព នូវគន្លងប្រក្រតីភាពថ្មីនៃវិស័យអប់រំដែលក្នុងនោះ យើងបានចាត់ទុកអាយុជីវិតរបស់បុគ្គលិកអប់រំនិងសិស្សា នុសិស្សជាកត្តាអទិភាព ការអនុវត្តយ៉ាងខ្ចាប់ខ្ជួននូវវិធានការ៣កុំ៣ការពារ ដើម្បីធានាបាននៅសុវត្ថិភាពក្នុងការរៀនសូត្ររបស់សិស្សានុសិស្សយើង។

ចុងក្រោយគណៈអធិបតីបានចែកជូនប័ណ្ណសរសើរដល់សិស្សានុសិស្សរៀនពូកែ ព្រមទាំងផ្ដល់ជូននូវសៀវភៅ ប៊ិចដល់សិស្ស ព្រមទាំងចែកជូនសារុងដល់លោកគ្រូអ្នកគ្រូផងដែរ៕

អត្ថបទដែលជាប់ទាក់ទង