ឯកឧត្តម ឆាយ វណ្ណា និងលោកជំទាវ ម៉ាត់ ម៉ារ៉ា អញ្ជើញជាអធិបតីភាពក្នុងពិធីបើកបវេសនកាល ឆ្នាំសិក្សា២០២៣ នៅវិទ្យាល័យក្បាលអូរ ស្ថិតនៅឃុំគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ
ភ្នំពេញ៖ ឯកឧត្តម ឆាយ វណ្ណា លេខាធិការគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ និងលោកជំទាវ ម៉ាត់ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ នាព្រឹកថ្ងៃទី០២ ខែមករា ធ្នាំ២០២៣ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកបវេសនកាល ឆ្នាំសិក្សា២០២៣ នៅវិទ្យាល័យក្បាលអូរ ស្ថិតនៅឃុំគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលលរួមពីលោកស្រីប្រធានក្រុមប្រឹក្សាឃុំ សមាជិកក្រុមប្រឹក្សាឃុំ នាយនគបាលបុស្តិ៍ឃុំ លោកនាយកសាលា លោកគ្រូ អ្នកគ្រូ និងសិក្សានុសិស្សសរុបចំនួន៧៥០នាក់៕