សេចក្ដីជូនដំណឹង ៖កំណាត់ផ្លូវជាតិលេខ៥ថ្មី និងផ្លូវវាងក្រុងកំពង់ឆ្នាំង ចាប់ពីគីឡូម៉ែត្រ ៧៤-០០០ ដល់១១៥-០០០ បើកឲ្យចរាចរណ៍ហើយ
ភ្នំពេញ៖ សេចក្ដីជូនដំណឹងរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ចាប់ពីរសៀលថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣នេះតទៅ កំណាត់ផ្លូវជាតិលេខ៥ថ្មី រួមទាំងផ្លូវវាងក្រុងកំពង់ឆ្នាំងចាប់ ពីគីឡូម៉ែត្រ ៧៤-០០០ ដល់១១៥-០០០ ស្ថិតក្នុងស្រុករលាប្អៀរ និងស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង នៃគម្រោងធ្វើឲ្យប្រសើរឡើងវិញ កំណាត់ផ្លូវជាតិលេខ៥ ភាគខាងត្បូង [ព្រែកក្តាម+ធ្លាម្អម] ត្រូវបានអនុញ្ញាតឱ្យធ្វើចរាចរណ៍ទាំងសងខាង។។