ឯកឧត្ដម ជា សុផារ៉ា អញ្ជើញអុជធូប ថ្វាយគ្រឿងសក្ការៈបូជាដេីម្បីសូមសេចក្តីសុខ សេចក្តីចម្រេីនពីលោកយាយម៉ៅនិងអ្នកតាភ្នំ ស្ថិតនៅក្រុងបូកគោ
ភ្នំពេញ៖ ឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំក្រសួង នាព្រឹកថ្ងៃអង្គារ ១២កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣ បានអញ្ជើញអុជធូប ថ្វាយគ្រឿងសក្ការៈបូជាដេីម្បីសូមសេចក្តីសុខ សេចក្តីចម្រេីនពីលោកយាយម៉ៅនិងអ្នកតាភ្នំ ស្ថិតនៅក្រុងបូកគោ ខេត្តកំពត៕