អភិបាលខេត្តឧត្ដរមានជ័យ នៃប្រទេសកម្ពុជា និងអភិបាលខេត្ត ស៊ី សាកេត នៃប្រទេសថៃ អញ្ជើញក្នុងពិធីបាត្រ២ប្រទេសរួមគ្នាប្រចាំឆ្នាំ២០២៣
ភ្នំពេញ៖ ឯកឧត្ដម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្ដម សាំរួយ កេតគុណ អភិបាល នៃគណៈអភិបាលខេត្ត ស៊ី សាកេត នៃព្រះរាជាណាចក្រថៃ នាព្រឹកថ្ងៃអង្គារ ១២កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣ បានអញ្ជើញក្នុងពិធីរាប់បាត្រ២ប្រទេសរួមគ្នា កម្ពុជា-ថៃ ប្រចាំឆ្នាំ២០២៣ ។
ក្នុងពិធីរាប់បាត្រនេះដែរក៏មានការនិមន្តព្រះសង្ឃចំនួន៨១ អង្គ និងមានការអញ្ជើញចូលរួមពីពុទ្ធបរិស័ទប្រមាណជិត១,០០០ នាក់ បានចូលរួមផងដែរ ពិធីរាប់បាត្រប្រព្រឹត្តិទៅនៅច្រកទ្វារព្រំដែនអន្តរជាតិជាំ ស្ថិតនៅស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ ៕