កម្លាំងអាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀន ៣នាក់ នៅមូលដ្ឋានស្រុកសំរោង និងស្រុកព្រៃកប្បាស
ភ្នំពេញ៖ ជនសង្ស័យ ៣នាក់ ដែលជាមុចសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀន ត្រូវបានកម្លាំង នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវ សហការជាមួយកម្លាំងអាវុធហត្ថស្រុកសំរោង និងស្រុកព្រៃកប្បាស ព្រមទាំងដកហូតបានវត្ថុតាងមួយចំនួនធំ។
យោងតាមការបញ្ជាក់ពី លោកវរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត បានឱ្យដឹងថា នៅវេលាម៉ោង ១៤និង២០នាទី ថ្ងៃទី០២ ខែមករាឆ្នាំ២០២៣ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសសហការជាមួយកម្លាំងមូលដ្ឋានស្រុកសំរោង និងស្រុកព្រៃកប្បាសចំនួន ១៤នាក់ រថយន្ត ០៣ គ្រឿង ម៉ូតូ០២គ្រឿង អាវុធខ្លី០៥ដើម ដឹកនាំដោយលោក វ/ ឯក ង៉ែត ចាន់ធី មេបញ្ជាការរង ទទួលបទបញ្ជាលោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការ សម្របសម្រួលនិតិវិធី ឯកឧត្តម ឯក ឆេង ហួតព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ បានចុះបង្ក្រាបមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀនជាក់ស្ដែង នៅចំណុច ភូមិអញ្ចាញ ឃុំជើងគួន ស្រុកសំរោង ខេត្តតាកែវ ។
ជាលទ្ធផលឃាត់ខ្លួនបានជនសង្ស័យចំនួន ២នាក់៖ ១.ឈ្មោះ សុខ លីហ៊ួរភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិឃុំខាងលើ និង
២.ឈ្មោះ ពៅ ដារ៉ាភេទប្រុសអាយុ១៩ឆ្នាំ រស់នៅភូមិស្វាយចេក ឃុំជើងគួន ស្រុកសំរោង ខេត្តតាកែវ។
ចំណែកវត្ថុតាងចាប់យករួមមាន៖
– គ្រឿងញៀនចំនួន ៣កញ្ចប់ធំ ទំងន់:៧៤,៥២g (ចិតបួនក្បៀហាពីរក្រាម) ថ្លឹងទាំងសំបកថង់
– ជញ្ជីងថ្លឹងថ្នាំញៀន ១គ្រឿង
– សម្ភារៈជក់ថ្នាំញៀន និងសម្ភារៈវេចខ្ចប់មួយចំនួន
– ទូរស័ព្ទចំនួន ២គ្រឿង ។
ក្រោយពីស្ដាប់ចម្លើយជនសង្ស័យឈ្មោះសុខ លីហ៊ួរ បានសារភាព ថ្នាំញៀន សមត្ថកិច្ចយើងដកហូត ខ្លួនទិញពីឈ្មោះ ឃុនណា ភេទ ប្រុសអាយុប្រហែល ២៩ឆ្នាំ រស់នៅភូមិព្រៃភ្ញី ឃុំព្រៃផ្ដៅ ស្រុកព្រៃកប្បាសខេត្តតាកែវ ។
នៅវេលាម៉ោង ១៧ និង ១០ នាទី កម្លាំងយើងឈានបន្តឃាត់ខ្លួន ឈ្មោះគៀឃុនណា បាននិងដកហូតវត្ថុតាងមាន
គ្រឿងញៀន ០១កញ្ចប់ធំ ទម្ងន់:៨១,២០g (ប៉ែតមួយក្បៀសម្ភៃក្រាម)
– ជញ្ជីងថ្លឹងថ្នាំញៀនចំនួន០២គ្រឿង
– សម្ភារៈចូកថ្នាំញៀន ចំនួន០២
– សម្ភារៈវេចខ្ចប់ថ្នាំញៀន និងសម្ភារៈជក់ថ្នាំញៀន
– ទូរ សព្ទ័០១គ្រឿង។
បច្ចុប្បន្ន ជនសង្ស័យទាំង ៣នាក់ រួមនិងវត្ថុតាង ត្រូវបានឃាត់ខ្លួននៅទីបញ្ជាការ អហ ត ក ការិយាល័យជុំនាញប្រឆាំងគ្រឿងញៀនកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធី៕